សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នាទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូលអ្នកផលិត និងអ្នកចែកចាយ

ថ្ងៃព្រហស្បតិ៍ ទី ១៦ ឧសភា ២០១៩​
8

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ បានចុះពិនិត្យមុខទំនិញជាច្រើនមុខ នៅក្នុងផ្សារតាពៅក្រុងបាវិត បានរកឃើញទំនិញខូចគុណភាពជាច្រើនមុខមន្ត្រីជំនាញបានដកហូតយកទៅដុតកម្ទេចចោល។ ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងនោះកាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ ក្នុងសង្គមនិងជីវភាពប្រចាំថ្ងៃ ។ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នាទាំងស្ថាប័នជំនាញទាំងអ្នកនាំចូលអ្នកផលិតអ្នកចែកចាយ និងអ្នកទាំងអស់គ្នា ជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត ។

មន្ត្រីកាំងកុងត្រូលបានបញ្ជាក់ថា មន្ត្រីជំនាញ បានធ្វើការពិនិត្យមុខទំនិញជាច្រើនមុខ ទាំងគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃក្នុងផ្សារតាពៅនេះ ពុំបានរកឃើញសារធាតុគីមីនោះទេ ចំណែកអ្នកលក់ ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែលខូចគុណភាពហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់នោះបានយល់ដឹងនូវផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ។

មន្ត្រីជំនាញបានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទឲ្យបានច្បាស់លាស់មុននឹងទិញយកទៅបរិភោគ៕

ចែករំលែក

បញ្ចេញយោបល់