ព្រះមហាក្សត្របានយាងនិវត្តន៍មកកម្ពុជាវិញហើយ ក្រោយបញ្ចប់ព្រះរាជកិច្ចយាងចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅទីក្រុងប៉េកាំង

ថ្ងៃព្រហស្បតិ៍ ទី ១៦ ឧសភា ២០១៩​
10

ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី១៦ ខែឧសភា គ.ស២០១៩នេះ ព្រះអង្គបានយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានបញ្ចប់ព្រះរាជកិច្ចយាងចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

សូមរំលឹកថា ព្រះមហាក្សត្រខ្មែរ បានយាងចេញពីប្រទេសកម្ពុជាទៅចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅរដ្ឋធានីប៉េកាំង តបតាមការយាងរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ ៕

ចែករំលែក

បញ្ចេញយោបល់