ប្រធានាធិបតីចិន រៀបចំពិធីចម្រើនព្រះវស្សាថ្វាយព្រះមហាក្សត្រខ្មែរ

ថ្ងៃពុធ ទី ១៥ ឧសភា ២០១៩​
16

ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងភរិយា បានរៀបចំពិធីចម្រើនព្រះវស្សាថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

បើយោងតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានឱ្យដឹងថា ការរៀបចំពិធីនេះ បានធ្វើឡើងនៅរាត្រីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ នៅក្នុងជប់លៀងជូនភ្ញៀវជាន់ខ្ពស់អន្តរជាតិដែលចូលរួមវេទិកាអរិយធម៌អាស៊ី ក្នុងវិមានសភាប្រជាជនចិន នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានចាត់ទុកការរៀបចំពីជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល។ សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ ព្រះមហាក្សត្រខ្មែរមានព្រះជន្មគម្រប់ ៦៦ព្រះវស្សា យាងចូល ៦៧ព្រះវស្សាហើយ៕

ចែករំលែក

បញ្ចេញយោបល់