ស.ស.យ.ក និងក្រុមការងារថ្នាក់ជាតិ នាំយកចែកអំណោយជូនចាស់ជរា និងសិក្សានុសិស្ស

ថ្ងៃពុធ ទី ១៥ ឧសភា ២០១៩​
13

ពោធិ៍សាត់៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ ស.ស.យ.ក ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានចូលរួមជាមួយលោកបណ្ឌិត ទី ថានី អនុប្រធានក្រុមការចុះជួយស្រុកភ្នំក្រវាញ យកអំណោយចែកជូនចាស់ជរា និងចែកសម្ភារៈសិក្សាដល់សិក្សានុសិស្សចំនួន ១២២នាក់។

– ចាស់ជរាចំនួន ៣គ្រួសារ ដែលបានទទួលអំណោយនោះ មានជីវភាពខ្វះ រស់នៅក្នុងភូមិ វាលវង់ ឃុំរលាត ស្រុកភ្នំក្រវាញ។​

– សំភារៈសិក្សា និងនំ គឺចែកជូនដល់សិស្សានុសិស្សចំនួន ១២២នាក់ នៅសាលាបឋមសិក្សាអូរសោម ឃុំរកាត ស្រុកភ្នំក្រវាញផងដែរ៕

ចែករំលែក

បញ្ចេញយោបល់