អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម  ៦៦  យាងចូល  ៦៧  ព្រះវស្សា

ថ្ងៃអាទិត្យ ទី ១២ ឧសភា ២០១៩​
10

នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នេះ លោក ងួន រតនៈ  អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណា  ព្រះបាទ  សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម  ៦៦  យាងចូល  ៦៧  ព្រះវស្សា។
ក្នុងសារលិខិតបានសរសេរថា ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់
គុណ​បុណ្យ​ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះមេត្តាជួយប្រោះព្រំ​គាំពារ ថែរក្សាព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសព្ទសាធុការពរបវរមហាប្រសើរ សិរីសួស្តី ជ័យមង្គល វិបុលសុខ ព្រះរាជសុខភាព ល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាព្រះប្រមុខរដ្ឋ និងជាម្លប់​សុខក្សេមក្សាន្ត និងរុងរឿង ថ្កុំថ្កើង ជានិច្ចនិរន្តន៍ដរាបតរៀងទៅ៕

បញ្ចេញយោបល់