លិខិតមិតអ្នកអាន៖ «កុំកាឡៃរឿងច្បាប់ឲ្យទៅជារឿង«នំបញ្ចុក»!

ថ្ងៃព្រហស្បតិ៍ ទី ៩ ឧសភា ២០១៩​
11

វាជារឿងអកុសលនិងគួរឲ្យហួសចិត្តដែលមនុស្សមួយក្រុមគិតតែ ប្រឌិតរឿងនិងបង្កើតព័ត៌មា នមិនពិតដើម្បីផ្សាយបំពុលសង្គម។ បន្ទាប់ពីរឿងរ៉ាវជាច្រើនត្រូវបានប្រឌិត បំភ្លៃ និងផ្សព្វផ្សា យព្រោងព្រាតពេញបណ្តាញសង្គម ឥឡូវចូលដល់រឿង«នំបញ្ចុក» វិញម្តង។

ខ្ញុំបានតាមដាននិងកត់សំគាល់ឃើញថាក្រុមដដែលៗនេះឯងដែលបាននិងកំពុងមួលបង្កាច់និងកាឡៃរឿងដែលតុលាការខេត្តបាត់ដំបងកោះហៅអតីតមន្ត្រីនិងសកម្មជនអតីតបក្សសង្គ្រោះជាតិ ២៦ នាក់ឲ្យចូលខ្លួនមកបំភ្លឺពីបទសង្ស័យថា បានបំពានសាលដីកាតុលាការកំពូល នោះឲ្យទៅជារឿងស៊ីនំបញ្ចុកទៅវិញ។

ក្រុមមេចលនាមេគំនិតផលិតព័ត៌មានក្លែងក្លាយដែលភាគច្រើនកំពុងតែសម្ងំលាក់ខ្លួននៅក្រៅប្រទេសដើម្បីគេចពី សំណាញ់ច្បាប់បាននិងកំពុងបំផុសដើម្បីបំភាន់មហាជនថា អ្នកដែលតុ លាការកោះហៅនោះដោយសារតែពួកគេស៊ីនំបញ្ចុក។ ពួកគេបានយកពាក្យស៊ីនំបញ្ចុកនេះទៅចំអកឡកឡឺយឲ្យ សមត្ថកិច្ច និងតុលាការថា គ្រាន់តែស៊ីនំបញ្ចុកសោះក៏កោះហៅ ទៅសួរដែរ។ តាមពិតរឿងរ៉ាវនំបញ្ចុកគឺជាសេណារីយោមួយរបស់ក្រុមប្រឆាំងជ្រុលនិយម។ នៅក្រោ យការរំលាយអតីតគណបក្សប្រឆាំងដោយសាលដីកាតុលាការកំពូល និងការហាមប្រាមមន្ត្រីនិងសកម្មជនគណបក្សនេះ ១១៨ នាក់មិនឲ្យធ្វើនយោបាយ មានអ្នកនយោបាយដែលជាប់បម្រាមភាគច្រើនបានផ្អាកសកម្មភាពដោយពួកគេគោរពតាមសាលដីកាតុលាការកំពូល។

ប៉ុន្តែ ទន្ទឹមនឹងនោះក៏មានក្រុមញៀននឹងការបំពានច្បាប់មួយក្រុមដឹកនាំដោយមេចលនា ពីក្រៅប្រទេសបានបន្តបំពាន ច្បាប់តាមទម្លាប់ដែលពួកគេធ្វើជាដរាបមក។ មេចលនាទាំងនោះ បានរៀបចំសេណារីយោផ្សេងៗជាច្រើនឲ្យបណ្តាញរបស់ខ្លួននៅក្នុងស្រុកអនុវត្តតាមដោយសម្ងាត់ដើម្បីធ្វើសកម្មភាពនយោបាយដោយពួកគេរំពឹងថាអាចលាក់ បាំងពីភ្នែកអាជ្ញាធរមានសមត្ថកិច្ចបាន។

សេណារីយោទាំងនោះមានដូចជាការជួបប្រជុំនយោបាយនៅតាមរថយន្តក្រុងដើម្បីបន្លំថាជាអ្នកធ្វើដំណើរធម្មតា, ជួបជុំតាមភោជនីយដ្ឋានដើម្បីបន្លំថាជាការជួបជុំអាហារធម្មតា រីឯអ្នកខ្លះទៀតក៏ជួបជុំគ្នាធ្វើសកម្មភាព នយោបាយខុសច្បាប់ក្រោមរូបភាពជួបគ្នាហូបនំបញ្ចុក។ បើនិ យាយអោយចំត្រង់តែម្តងគឺពាក្យថា ជួបជុំហូបនំបញ្ចុក គឺគ្រាន់តែជាខែលដែលពួកគេយកមកបិទបាំងសកម្មភាព នយោបាយខុសច្បាប់របស់ខ្លួនតែប៉ុណ្ណោះ។ ប៉ុន្តែ សកម្មភាពទាំងអស់នេះមិនអាចគេចផុតពីក្រសែភ្នែកសមត្ថកិច្ចបានឡើយ។ ហើយនៅពេលដែលសេណារីយោទាំងអម្បាលម៉ាណត្រូវបានវែកមុខ តុលាការក៏បានកោះហៅអ្នកពាក់ព័ន្ធឲ្យទៅបំភ្លឺ។ ហេតុដូច្នេះហើយបានជានៅពេលនេះ ពួកគេក៏ខិតខំ បំភ្លៃ កាឡៃសាច់រឿងឲ្យមហាជនយល់ច្រឡំថា គ្រា ន់តែហូបនំបញ្ចុកសោះត្រូវបានតុលាការកោះហៅដែរ។ ប៉ុន្តែ ពួកគេដឹងច្បាស់ណាស់ថា នំបញ្ចុកគ្រាន់តែជាឡប់ឡែ។

ដូច្នេះ សូមក្រុមជ្រុលនិយមកុំបំភ្លៃសភាពការណ៍ឲ្យសោះ! ការពិតមិនអាចកាឡៃបានទេ។ នៅកម្ពុជា ប្រជាពលរដ្ឋមានសេរីភាពគ្រប់បែបយ៉ាងក្នុងការប្រកបមុខរបរ និងជ្រើសរើសការងារ ឬការហូបចុកដោយសេរី។ ចង់អ្នកណាហូបនំបញ្ចុក គុយទាវ មី លតឆា បាយឆា ពងទាកូន រហូតដល់អាហារឆ្ងាញ់ៗគ្រប់បែបយ៉ាងនៅក្នុងហាងគឺជាសេរីភាពពេញទី ដោយគ្មានការរារាំងឡើយ។ ប៉ុន្តែ មិនថា អ្នកហូបអ្វីទេ ឲ្យតែប្រព្រឹត្តរឿងខុសច្បាប់ ឬធ្វើរឿងអ្វីដែលច្បាប់ហាមឃា ត់ អ្នកនោះនឹងមានទោសជាក់ជាមិនខាន។ ដូច្នេះ ខ្ញុំយល់ថាមិនចាំបាច់យកបញ្ហានំបញ្ចុកមកបិទ បាំងកំហុសរបស់ខ្លួននោះឡើយ។

ជាការកត់សម្គាល់ ក្រៅពីពូកែបង្កើតរឿងបំពានច្បាប់ឥតឈប់ឈរហើយនោះ ក្រុមប្រឆាំងជ្រុ លនិយមទាំងនោះក៏មានជំនាញខាងការបំភាន់ កាឡៃ សាច់រឿង និងការផលិតព័ត៌មានក្លែងក្លាយផងដែរ។ នេះគឺជាវិធីសាស្ត្រចុងក្រោយដើម្បីផ្សងព្រេងរកការសង្គ្រោះជីវិត នយោបាយចុងក្រោយរបស់ក្រុមមេដឹកនាំបណ្តាញចលនាប្រឆាំងជ្រុលនិយមដែលកំពុងលាក់ខ្លួន នៅក្រៅស្រុកតែប៉ុណ្ណោះ។ ដូច្នេះ សូមបងប្អូនដែលកំពុងរស់នៅក្នុងស្រុកកុំចាញ់បោកក្រុមបណ្តាញនេះឲ្យសោះប្រយ័ត្នគេរុញឲ្យប្រព្រឹត្តរឿងខុសច្បាប់នាំទុក្ខទោសដល់ខ្លួន។ ពួកនេះមិនហ៊ានចូលស្រុកដោយខ្លួនឯងទេដោយសារតែខ្លាចចំណាត់ការតាមផ្លូវច្បាប់ពីព្រោះពួកគេបាននិងកំពុងបន្តប្រព្រឹត្តអំពើខុសច្បាប់ច្រើនពេកហើយ។ ដូច្នេះ វិធីសាស្ត្ររបស់ពួកគេគឺរុញអ្នកនៅក្នុងស្រុកឲ្យរងទុក្ខទោសជំនួសដើម្បីពួកគេធ្វើអាជីវកម្មនយោបាយ។ នេះហើយជាអ្វីដែលគេហៅថា នយោបាយយកឈាមនិងទឹកភ្នែកប្រជាពលរដ្ឋជាឈ្នាន់។

ប៉ុន្តែ ប្រទេសមានច្បាប់ គ្រួសារ មានវិន័យ ។ ដូច្នេះ អ្នកប្រព្រឹត្តខុសច្បាប់នឹងត្រូវទទួលទោសតាមច្បាប់។ សូមបងប្អូនចងចាំថា ប្រទេសកម្ពុជាកំពុងគ្រប់គ្រងដោយរដ្ឋាភិបាលដែលមានស​មត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសភាពការណ៍គ្រប់បែប យ៉ាងដោយមិនអនុញ្ញាតឲ្យមានកម្លាំងក្រៅច្បាប់ណាមក ក្រឡុកសភាពការណ៍បានឡើយ។ អាស្រ័យហេតុនេះហើយបានជារាល់គម្រោងផែនការសម្ងាត់នានាដែលបាននិងកំពុងដាក់ចេញពីក្រៅប្រទេសមិនអាចរំលងពីក្រសែភ្នែករបស់សមត្ថកិច្ចបានឡើយមិនថាគម្រោងការនោះធ្វើឡើងក្រោមរូបភាពនិងទំរង់អ្វីឡើយ រាប់ទាំង រូបភាពជួបជុំគ្នាហូបនំបញ្ចុកផងដែរ។ អ្នកហូបនំបញ្ចុកគ្មានទោសទេ ហើយអ្នកធ្វើនយោបាយស្របច្បាប់ក៏គ្មានទោសដែរ។ ប៉ុន្តែ អ្នកយកនំបញ្ចុកធ្វើខែលបិទបាំងសក​ម្មភាពខុសច្បាប់ទេតើដែលមានទោសនោះ។

ដូច្នេះ សូមអស់លោកកុំកាឡៃ រឿងច្បាប់ឲ្យទៅជារឿងនំបញ្ចុកឲ្យសោះ។ ការកាឡៃ បំភាន់ញុះញង់ដើម្បំបំពុលសង្គមក្នុងចេតនាបង្កឲ្យមានការប្រព្រឹត្តបទល្មើសជាអាថ៌ ក៏ជាទោសមួយដែរ៕

ដោយ អ្នកតាមដាននយោបាយតុកាហ្វេ

បញ្ចេញយោបល់