Facebook​ ​ផ្សាយអំពីការបំផ្ទុះគ្រាប់បែកមិនពិតក្នុងទីក្រុងបាងកក

ថ្ងៃពុធ ទី ២៨ ធ្នូ ២០១៦​
113

កាលពីរាត្រីថ្ងៃអង្គារ Facebook បានបញ្ចេញមុខងារប្រកាសតំបន់សុវត្ថិភាព (Safety Check) នៅក្នុងទីក្រុងបាងកក ក្រោយពីព័ត៌មានអំពីការផ្ទុះគ្រាប់បែបក្នុងទីក្រុងបាងកក ត្រូវបានចែកចាយពេញបណ្ដាញសង្គមរបស់ថៃ ។

2159873_large

ការបញ្ចេញមុខងារនេះ មតិជាច្រើនបានចោទប្រកាន់ Facebook ថារួមចំណែកបង្កើនភាពជ្រួលច្របល់ក្នុងប្រទេសថៃ ហើយមិនគួរណា Algorithm របស់បណ្ដាញសង្គមយក្សនេះវិភាគមិនច្បាស់ពីប្រភពព័ត៌មានពិត ក្លែងក្លាយ ឬព័ត៌មានចាស់ៗ។

អ្វីដែលធ្វើឲ្យគេខកចិត្តកាន់តែខ្លាំងចំពោះ Facebook ព្រោះព័ត៌មានដែលចែកចាយទាំងនោះគឺជាករណីផ្ទុះគ្រាប់បែកនៅតំបន់ទីប្រជុំជនសក្ការ Erawan កាលពីឆ្នាំ ២០១៥ តែប៉ុណ្ណោះ៕

captur2e

ចែករំលែក

បញ្ចេញយោបល់