កិច្ចប្រជុំត្រៀមរៀបចំទិវាពិភពលោកកាកបាទក្រហមក្រោមប្រធានបទ “ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា”

ថ្ងៃព្រហស្បតិ៍ ទី ១៨ មេសា ២០១៩​
10

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំ”គ” សាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង ក្រោមកិច្ចដឹកនាំប្រជុំដោយ លោក ឈួរ ច័ន្ទឌឿន និងលោក ហ៊ី ណាត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោក ប្រាក់ សោភ័ណ្ឌ ប្រធានប្រតិបត្តិសាខា។

ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អនុប្រធានកិត្តិយស លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុង ស្រុក រួមទាំងក្រុមប្រតិបត្តិសាខា។

លោក ឈួរ ច័ន្ទឌឿន ក៏បានលើកឡើងអំពីរបៀបវារៈនៃកិច្ចប្រជុំរបស់គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដោយធ្វើការពិនិត្យទៅលើលទ្ធផលសកម្មភាពរបស់សាខាដែលជាគោលដៅអនុវត្តបន្តឆ្នាំ២០១៩ និងត្រៀមសកម្មភាពខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមនៅខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ “ខ្ញុំស្រលាញ់កាកបាទក្រហកម្ពុជា” ដែលនឹងគ្រោងធ្វើនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។

ក្នុងនោះលោកក៏បានសំណូមពរដល់សមាជិកកិច្ចប្រជុំទាំងមូល និងបានផ្តល់នូវអនុសាស្ត្រ បទពិសោធន៍មួយចំនួន ត្រូវធ្វើការត្រួតពិនិត្យឱ្យបានស៊ីជម្រៅ ទៅលើគ្រប់រាល់ផែនការសកម្មភាព ក្នុងការធានាបាននូវការអនុវត្តបន្ត ដើម្បីទទួលជោគជ័យ តាមគោលដៅយុទ្ធសាស្ត្រ ចលនាមនុស្សធម៌កាកបាទក្រហមកម្ពុជា និងការស្វែងរកនូវដៃគូ លើការរកនូវចំណូលមូលនិធិសំខាន់ក្នុងការផ្តល់ដំណឹង និងផ្សព្វផ្សាយជូនដល់បងប្អូនសប្បុរសជនឱ្យបានច្បាស់លាស់ ក្នុងការចូលរួមប្រារព្ធពិធី ព្រមទាំងពង្រីកនូវសមាជិកភាពដើមី្បការបង្កើននូវថវិការក្នុងការសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះជាដើម ៕

ចែករំលែក

បញ្ចេញយោបល់