បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពង់ឆ្នាំងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនជិត៣សែន នាក់

ថ្ងៃព្រហស្បតិ៍ ទី ១៨ មេសា ២០១៩​
21

កំពង់ឆ្នាំង៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពង់ឆ្នាំងទទួលស្វាគមន៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមបណ្តាក្រុងស្រុក ទាំង៨ក្នុងខេត្ត បានចំនួន២៨៣.៩៧៩នាក់ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន១.១១២នាក់ បើប្រៀបនិងឆ្នាំ២០១៨មានការកើនឡើងចំនួន៤៥,៨៦%។

ក្រោមការដឹកនាំរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ បានផ្តល់អោយប្រជាពលរដ្ឋបាននាំគ្នាដើរលេងកំសាន្តគ្រប់ទីកន្លែង គ្រប់ក្រុមគ្រួសារសុទ្ធតែបានចូលរួមយ៉ាងសប្បាយរីករាយ ប្រកបដោយស្មារតីគោរពស្រឡាញ់ ផ្តល់ភាពកក់ក្តៅជិតស្និទ្ធដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕

ចែករំលែក

បញ្ចេញយោបល់