អភិបាលរងខេត្តពោធិ៍សាត់ នាំយកថវិកាតាមបណ្ដាមន្ទីរជុំវិញខេត្តដែលបានបរិច្ចាគដើម្បីចុះសួរសុខទុក្ខ ស្នងការរងខេត្តពោធិ៍សាត់ដែលកំពុងសំរាកព្យាបាលជំងឺ

ថ្ងៃសុក្រ ទី ១២ មេសា ២០១៩​
8

ពោធិ៍សាត់៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ លោក ខូយ រីដា អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងលោក ម៉ៅ ធនិន រួមទាំងអស់ លោកប្រធានមន្ទីរមួយចំនួនទៀតបាននាំយកថវិកាដែលអស់ លោកតាមបណ្ដាមន្ទីរជុំវិញខេត្តបានបរិច្ចាគដើម្បីចុះសួរ សុខទុក្ខដល់លោក រស់ ប៊ុនណាន ស្នងការរងខេត្តពោធិ៍សាត់ដែលកំពុងសំរាកព្យាបាលជំងឺដែលកន្លងមកលោកធ្លាប់មានស្នាដៃបង្ក្រាបបទល្មើស​ ចោរឆក់ លួច ប្លន់ ពួកឧក្រិដ្ឋជនជួញដូរថ្នាំញៀនរាប់សិបករណីបំរើប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូលធ្វើអោយប្រជាពលរដ្ឋគោរពស្រឡាញ់យ៉ាងច្រើន។

ក្នុងនោះលោកអភិបាលរងខេត្ត បាននាំថវិកាឧបត្ថម្ភចំនួន ២លានរៀល ដើម្បីជាការចែករំលែកដល់លោក រស់ ប៊ុនណាន ដែលកំពុងសំរាកព្យាបាលមានការខ្វះខាត ចុងបញ្ចប់លោកបានផ្តាំផ្ញើអោយខិតខំថែរក្សាសុខភាពហើយបើមានការត្រូវចូលសំរាកមន្ទីពេទ្យសូមផ្ដល់ដំណឹងដល់លោកភ្លាម លោកនឹងសហការជាមួយលោកប្រធានមន្ទីពេទ្យរាបចំជូនភ្លាមដោយមិនបាច់ចំណាយថវិការអ្វីឡើយ បន្ទាប់មកលោកបានជូនពរសុំអោយទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សាឲ្យឆាប់បានជាសះស្បើយពីរោគគានេះឆាប់ៗ ៕

ចែករំលែក

បញ្ចេញយោបល់