មន្ទីរផែនការខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីសូត្រមន្តអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ថ្ងៃសុក្រ ទី ១២ មេសា ២០១៩​
12

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ មន្ទីរផែនការខេត្តកំពង់ឆ្នាំងបានរៀបចំពិធីសូត្រមន្ដចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ក្រោមអធិបតីភាព លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្តព្រមទាំងមន្ត្រីរាជការនៃមន្ទីរផែនការខេត្ត។

ពិធីសូត្រមន្តបាននិមន្តព្រះសង្ឃសូត្រមន្ត ជយន្តោ ព្រមទាំងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកមានទេវតារក្សាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក សូមអោយបាននូវសិរីសួស្តី ជ័យមង្គល អាយុយឺនយូរ និងបួងសួងសុំសេចក្តីសុខគ្រប់ៗប្រការ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរផែនការខេត្តកំពង់ឆ្នាំង នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ រហូតទៅ។

នាឱកាសនោះក៏មានពិធីជួបជុំអតីតមន្ដ្រីរាជការដែលបានចូលនិវត្តន៍ និងពិធីពិសារភោជនាហា និងរាំកំសាន្ដផងដែរ៕

ចែករំលែក

បញ្ចេញយោបល់