រដ្ឋបាលខេត្តតាកែវ រៀបចំសូត្រមន្ត បង្សុកូល និងសុំពរជ័យពីទេវតាឆ្នាំថ្មី ព្រះនាងទុង្សាទេវីជាបុត្រីទី១ នៃកបិលមហាព្រហ្ម

13

តាកែវ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលសាលាខេត្តតាកែវ បាននិមន្តព្រះសង្ឃសូត្រមន្ត ប្រោះព្រំលើករាសី ទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ឈានចូល ព.ស២៥៦៣ ក្នុងគោលបំណងសុំនៅពរជ័យសិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មី និងសុំជួយដល់លោក លោកស្រី គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការរដ្ឋបាលសាលាខេត្តតាកែវអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋឲ្យជួបតែសេចក្តីសុខចម្រើនទទួលបានជោគជ័យបន្ថែមទៀតនៅគ្រប់ភារកិច្ចរបស់ខ្លួន។

ក្នុងពិធីសូត្រមន្ត ប្រោះព្រហ្មទទួលទេវតាឆ្នាំថ្មីនេះ បានប្រព្រឺត្តទៅក្រោមវត្តមានលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ស្នងការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និង ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត បានធ្វើពិធីបួងសួង និងសូមពរជ័យសិរីមង្គលពីទេវត្តាឆ្នាំថ្មី ក្នុងការប្រកបការងារជូនជាតិមាតុភូមិឲ្យមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យនាឆ្នាំថ្មីនេះ។

ក្នុងឱកាសនោះដែរលោក អ៊ូច ភា បានគូសបញ្ជាក់ថា ការជួបជុំគ្នាថ្ងៃនេះ ក្នុងរូបភាពជាលក្ខណៈមហាគ្រួសារដ៏ធំមួយនៃក្រុមគ្រួសារមន្ត្រីរាជការរដ្ឋបាលសាលាខេត្តតាកែវ និងបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត ដែលមានការនឿយហត់ ក្នុងការបំពេញភារកិច្ចការងាររបស់ខ្លួន រយៈពេលមួយឆ្នាំមកនេះ ក្រោមកិច្ចដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ លើវិស័យសេដ្ឋកិច្ចជាតិ។

លោក អ៊ូច ភា ក៏បានធ្វើការបួងសួងសូមឲ្យបារមីដ៏ស័ក្តសិទ្ធិ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តតាកែវ ដែលមានលោកតាកែវ យាយកែវ សូមតាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ សំខាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ដែលកុលបុត្រខ្មែរដ៏ឆ្នើម ក្នុងការដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចម្រើននៅគ្រប់មូលដ្ឋាន ទទួលបានជោគជ័យនៅឆ្នាំថ្មី ព្រមទាំងបានធ្វើការឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មីឆ្នាំកុរឯកស័កដែលមានទេវតាព្រះនាម ធុស្សៈទេវី ដែលនឹងយាងចូលមក វេលាម៉ោង០៣និង១២នាទីរសៀល ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ ១០កើត ខែ ចេត្រ សូមជួយប្រោះព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តីរ វិបុលសុខគ្រប់ប្រការ ដល់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ អង្គភាពជុំវិញខេត្តផងដែរ៕

ចែករំលែក

បញ្ចេញយោបល់