ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមីនា និងទិសដៅការងារបន្ត

ថ្ងៃសុក្រ ទី ១២ មេសា ២០១៩​
8

កំពង់ឆ្នាំង៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ លោ ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមីនា និងទិសដៅការងារបន្ត។ ក្នុងកិច្ចប្រជុំនេះលោក បានមានប្រសាសន៍រំលឹកពីការងារក្នុងខែកន្លងមក និងកិច្ចការដែលត្រូវអនុវត្តន៍បន្តរួមមាន៖

១.ពង្រឹងគុណភាពក្នុងការផ្តល់សេវា
២.ពង្រឹងការងារគ្រប់គ្រងនៅគ្រប់ថ្នាក់សុខាភិបាល
៣.លុបបំបាត់អត្រាគ្រុនចាញ់ឱ្យបានតាមផែនការ
៤.ការបង្ការការពារជំងឺគ្រុនឈាម
៥.ត្រៀមអន្តរាគមន៍ក្នុងករណីដែលមានការកើតឡើងនូវការផ្ទុះជំងឺផ្សេងៗ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ៕

ចែករំលែក

បញ្ចេញយោបល់