លោក ហ៊ុន ម៉ានិត សួរសុខទុកនឹងនាំយកអំណោយជូននាយទាហាន និងក្រុមគ្រួសារកងទ័ព នៅវរសេនាតូចថ្មើរជើងការពារព្រំដែន កម្ពុជា-ថៃ លេខ៥០១

ថ្ងៃសុក្រ ទី ១២ មេសា ២០១៩​
12

ពោធិ៍សាត់៖ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ លោក ហ៊ុន ម៉ានិត អគ្គនាយកដ្ឋាស្រាវជ្រាវ ចារកិច្ច ក្រសួងការពារ អមដំណើដោយ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយកងការពារព្រំដែនលេខ៥០១ ចុះសួរសុខទុកនឹងនាំយកអំណោយរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ចែកជូននាយទាហាន នាយទាហានរង ពលទាហាន និងក្រុមគ្រួសារកងទ័ព នៅវរសេនាតូចថ្មើរជើងការពារព្រំដែន កម្ពុជា-ថៃ លេខ៥០១ ក្នុងភូមិសាស្រ្តឃុំថ្មដាស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងពិធីនោះលោក ហ៊ុន ម៉ានិតបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងនាមយើងជាកងទ័ពដាច់ខាត់ត្រូវមានចិត្តមុះមុតការពាររជាតិមាតុភូមិរបស់យើងអោយបានជាដាច់ខាត់ ដោយមិនអោយប្រទេសជិតខាងយើងរំលោបឈ្លានពានសូម្បីតែមួយមីលីម៉េត្រឡើយ ហើយយើងដាច់ខាត់ត្រូវតែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋរបស់យើងនឹងការពាររដ្ឋាភិបាលស្របច្បាប់ជាដាច់ខាត… ។

ចែករំលែក

បញ្ចេញយោបល់