អភិបាលខេត្ត អញ្ជើញទទួលជួបស្វាគមន៍គណៈប្រតិភូ នៃគណៈកម្មាធិការប្រជាជនខេត្តប៊ិញយឿង នៃប្រទេសវៀតណាម ជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

5

ខេត្តក្រចេះ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ លោក វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញទទួលជួបស្វាគមន៍ គណៈប្រតិភូខេត្តប៊ិញយឿង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយលោក ដាំង មិញហ៊ឹង អនុប្រធានគណកម្មាធិការប្រជាជនខេត្តបានជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរជ័យឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូន លោកអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាជនខ្មែរទាំងអស់ដើម្បីចូលរួមអបអរសាទរ ទទួលទេវតាឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ។

ក្នុងឱកាសនោះលោក ដាំង មិញហ៊ឹង ប្រធានប្រតិភូបានបញ្ជាក់ពីគោលបំណង នៃការអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី២០១៩ ដើម្បីចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ក្នុងន័យផ្សារភ្ជាប់ និងរឹតបន្តឹងចំណងមិត្តភាព រវាងខេត្តសម្ព័នមេត្រីភាព ដែលមានខេត្តក្រចេះ និងខេត្តប៊ិញយឿង ដែលមានតាំងពីយូរយាមកហើយ ។

លោកក៏បានប្រសិទ្ធិពរជ័យជូនដល់ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អោយទទួលបាននូវសេចក្ដីសុខចំរើន មានសុខភាពល្អបរិបូរណ៏ ជោគជ័យគ្រប់ភារកិច្ច និងសម្រេចបានសមិទ្ធផលថ្មីៗមន្ថែមទៀត ក្នុងការកសាង អភិវឌ្ឍខេត្ត ដែលជាបំណងប្រាថ្នារបស់រដ្ឋាភិបាលទាំងពីរចង់បាន និងតែងតែយកចិត្តទុកដាក់ក្នុងការទំនាក់ទំនងចំណងមិត្តភាពរវាងប្រទេសទាំង២ ឲ្យកាន់តែទទួលបានភាពជោគជ័យរួមគ្នា ដើម្បីឲ្យខេត្តជាប់ព្រំដែនធានាទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាការឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ ចំណងសាមគ្គីភាពរវាងខេត្តជាប់ព្រំដែន ព្រោះវាជាទំនៀមទំលាប់ដ៏ល្អជាយូរមកហើយ ។

ក្នុងជំនួបជូនពរនេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានថ្លែងអំណរគុណចំពោះប្រតិភូខេត្តប៊ិញយឿង ដែលមានសណ្ដានចិត្តដ៏ល្អប្រពៃ និងមានកិច្ចសហការយ៉ាងស្អិតរមួតក្នុងការជួយឧបត្ថមគាំទ្រទាំងស្មារតី និងសម្ភារៈដើម្បីកសាងនិងអភិវឌ្ឍទឹកដីនៃខេត្តក្រចេះឲ្យមានភាពរីកចម្រើនដូចសព្វថ្ងៃនេះ មិនត្រឹមតែប៉ុណ្ណោះសូមសម្ដែងនូវការដឹងគុណជានិច្ចដែលមិនអាចបំភ្លេចបាននូវវិរៈភាពអង់អាចក្លាហានក្នុង​ការជួយរំដោះប្រជាជនកម្ពុជាអោយរួចផុតពី របបប៉ុល ពត ហើយបច្ចុប្បន្នបាន និងកំពុងជួយរំដោះប្រជាពលរដ្ឋយើងខ្ញុំឲ្យរួចផុតពីភាពក្រីក្របន្ថែមទៀតផងដែរ ។

ចែករំលែក

បញ្ចេញយោបល់