រដ្ឋមន្រ្តីក្រសួងសាធារណការ ផ្ញើសារលិខិតជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ

ថ្ងៃចន្ទ ទី ៨ មេសា ២០១៩​
11

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បានផ្ញើសារលិខិតជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ សូមគោរពជូនពរជ័យ សិរីមង្គល វិ​បុលសុខ មហាប្រសើរថ្លៃថ្លាគ្រប់ប្រការ និងសូមសំដែងនៅកតញ្ញូកតវេទិតាធម៌ ព្រមទាំងគារវកិច្ចដឹងគុណយ៉ាងជ្រាលជ្រៅក្រៃលែងចំពោះវីរភាពដ៏ឧត្តុងឧត្តម និងសកម្មភាពស្នេហាជាតិមាតុភូមិ ប្រកបដោយគំរូវីរភាពដ៏ខ្ពង់ខ្ពស់ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា បានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បទពិសោធន៏ និងសេចក្ដីសុខផ្ទាល់ខ្លួនមកបម្រើជាតិ សា​សនា ព្រះមហាក្សត្រ ធ្វើឱ្យមាតុភូមិកម្ពុជា ប្រកបដោយសុខសន្តិភាព ចម្រុងចម្រើន សម្បូរសប្បាយ និងអភិវឌ្ឍន៏លើគ្រប់វិស័យ៕

បញ្ចេញយោបល់