ទស្សនៈ៖ ស្ពានពីរខ្សែដេកសន្ធឹងលើដងទន្លេសាបបង្ហាញពីភាពខ្លាំង «នយោបាយការទូតអន្តរជាតិ» របស់សម្តេចតេជោ សែន

17

ក្រុមជនមាននិន្នាការប្រឆាំងនឹងបុរសខ្លាំងតេជោ សែន បានរិះរកគ្រប់មធ្យោបាយវាយប្រហារបុរសដែលក្តោបក្តាប់អំណាចជានាយករដ្ឋមន្ត្រីជាង៣០ឆ្នាំនៅកម្ពុជារូបនេះ។ ក្នុងពេលប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជារូបនេះ កំពុងសាងនូវមិត្តភាពយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ២លើលោកនោះ ក្រុមអ្នកប្រឆាំងសម្តេចតេជោ ហ៊ុន សែន ក៏បានវាយ ប្រហារ និងចោទប្រកាន់សម្តេចតេជោថា ជាជនធ្វើទំនា ក់ទំនងលំអៀងទៅរកចិនទៅរកប្រទេសផ្តាច់ការ។

ការចោទប្រកាន់បែបនេះមិនមែនមានតែក្នុងពេលបច្ចុប្ប ន្ននោះទេ ក្នុងទសវត្សរ៍ឆ្នាំ៨០ បុរសខ្លាំងរបស់កម្ពុជារូបនេះ ក៏ត្រូវបានគេចោទប្រកាន់បែបនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានរំលឹកថា ទសវត្សរ៍ឆ្នាំ៨០ ពេលសម្តេចទស្សនកិច្ចនៅប្រទេសលោកសេរី គេក៏ចោទសម្តេចថា «ជាមេដឹកនាំកុម្មុយនិស្ត» ហើយពេលសម្តេចទស្សនកិច្ចនៅប្រទេសកុម្មុយនិស្ត គេក៏ចោទសម្តេចថា «ជាមេដឹកនាំសេរី»។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នោះជាអារម្មណ៍ដ៏ឈឺចាប់មួយសម្រាប់សម្តេច។ តែអ្វីដែលធ្វើឱ្យសម្តេចនៅតែរឹងមាំតស៊ូប្រយុទ្ធលើសមរភូមិនៃការ ដឹកនាំរបស់សម្តេចនោះគឺភាពប្រាកដនិយម និងការស្គាល់ខ្លួនឯងច្បាស់ថា សម្តេចជាមេដឹកនាំរបស់កម្ពុជា ហើយធ្វើអ្វីៗសម្រាប់ប្រជាជាតិខ្មែរដោយមិនខ្វល់នរណាចោទសម្តេចជាមនុស្សសេរី ឬកុម្មុយនិស្តនោះឡើយ។

តើបច្ចុប្បន្ននេះសម្តេចតេជោ សែន ជាមេដឹកនាំមានន យោបាយការទូតដោយលំអៀង និងមានទំនោរឯកោនិយមដូចការចោទឬយ៉ាងណា?

កម្ពុជាជាប្រទេសមួយដែលគេដឹងថា ត្រូវបានប្រទេសប្រកាន់របបសេរី រួមទាំងចិនផងនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០ ធ្វើការហ៊ុមព័ទ្ធទាំងផ្នែកនយោបាយ និងផ្នែកសេដ្ឋកិច្ច ដ្បិតតែពេលនោះកម្ពុជាមានការស្និទ្ធស្នាលខ្លាំងជាមួយសហភាពសូវៀត ដែលជាបងធំរបស់ពិភព លោក ហើយមានជម្លោះស្រួចស្រាវជាមួយបណ្តាប្រ ទេ សមហាអំណាចដទៃមានដូចជាអាមេរិក និងប្រទេសលោកសេរីផង។

តែក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ កម្ពុជាក៏បានធ្វើសមាហរណកម្មទៅក្នុងតំបន់ និងលើពិភពលោកយ៉ាងសកម្ម និងដោយភាពរស់រវើកក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានអតី តភាពជាអ្នកការទូត។ ការនាំយកប្រទេសកម្ពុជាចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៩៩, ក្លាយ ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក នៅខែកញ្ញា ឆ្នាំ២០០៩ និងការចងភ្ជាប់សម្ព័ន្ធភាពជាមួយប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ ចំពេលកម្ពុជាមានភាពស្និទ្ធស្នាលជាមួយកូរ៉េខាងជើងគូជម្លោះរបស់កូរ៉េខាងត្បូងនោះ សុទ្ធតែបានបង្ហាញពីភាពឆ្លាតវៃក្នុងកិច្ចការទូតរបស់បុរសខ្លាំងតេជោ សែន។

តាមរយៈការដឹកនាំជាមួយនឹងនយោបាយការទូតអន្តរ ជាតិដ៏រស់រវើកនេះ បានធ្វើឱ្យកម្ពុជាទទួលបាននូវឧត្តមប្រយោជន៍ជាច្រើនសម្រាប់ជាតិមាតុភូមិទាំងផ្នែកសេដ្ឋ កិច្ច នយោបាយអន្តរជាតិ និងការពង្រីកកេត្យានុភាពជាតិទៅក្នុងតំបន់ក៏ដូចជាជាពិភពលោក។ មិនបាច់ក្រឡេកទៅមើលអតីតកាលច្រើននោះទេ គ្រាន់តែមើលនូវសមិទ្ធ ផលលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានក្នុងប្រទេ សកម្ពុជានាពេលបច្ចុប្បន្ន គេអាចមើលឃើញពីឧត្តម ភាព ភាពខ្លាំងក្លានៃទំនាក់ទំនងរបស់កម្ពុជាលើឆាក អន្តរជាតិតាមរយៈឧត្តមមគ្គុទ្ទេសក៏ដឹកនាំរបស់តេជោ សែន។ ហើយក៏អាចឆ្លើយតបទៅនឹងការចោទប្រកាន់របស់ជនមាននិន្នាការប្រឆាំងបានដែរថា តើសម្តេចតេជោ សែន ជាមេដឹកនាំមាននយោបាយការបរទេសលំអៀង ឬឯកោនិយម?

ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន គឺជាការងារដ៏អាទិ ភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលមិនត្រឹមតែសម្រួលដល់ការធ្វើដំណើររបស់ប្រជា ពលរដ្ឋនោះទេ តែក៏ជាការជួយជំរុញសេដ្ឋកិច្ចរបស់ជាតិកម្ពុជាផងដែរ។ ការសាងសង់ផ្លូវជាតិ និងស្ពាន កម្ពុជាមិនទាន់មានលទ្ធភាពគ្រប់គ្រាន់នោះទេ នាំឱ្យមានការស្វះស្វែងរកថវិកាទាំងជំនួយ និងកម្ចីពីបណ្តាប្រទេសជាមិត្តសម្រាប់សាងសង់។ ប្រទេសចិន និងជប៉ុន ដែលជាប្រទេសគូសត្រូវក្នុងប្រវត្តិសាស្ត្រ និងជាដៃគូប្រកួតប្រ ជែងសេដ្ឋកិច្ច និងឥទ្ធិពលដ៏ស្រួចស្រាវក្នុងតំបន់អាស៊ីនាពេលបច្ចុប្បន្ន គឺជាប្រទេសបានផ្តល់កម្ចី និងប្រាក់ជំនួយច្រើនជាងគេសម្រាប់កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្នយើងអាចមើលឃើញថា ផ្លូវជាតិលេខ៥តភ្ជាប់ពីរាជធានីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត ព្រំដែនខ្មែរ-ថៃ ដែលកំពុងដំណើរការសាងសង់ និងពង្រីកឱ្យកាន់តែធំ ឡើងក្រោមកម្ចីថវិការបស់ជប៉ុន។ រីឯផ្លូវជាតិលេខ៦ ត ភ្ជាប់ពីរាជធានីភ្នំពេញរហូតដល់ខេត្តសៀមរាប សាងស ង់ដោយប្រាក់កម្ចីរបស់រដ្ឋាភិបាលចិន។ មិនតែប៉ុណ្ណោះផ្លូវជាតិទាំងពីរខ្សែដែលពុះកាត់ដោយទន្លេសាប និងបឹងទន្លេសាបនេះ ត្រូវបានតភ្ជាប់ដោយស្ពានចំនួនពីរខ្សែ។

ស្ពានមួយខ្សែកើតឡើងក្នុងសម័យសង្គមរាស្ត្រនិយមទសវត្សរ៍ឆ្នាំ៦០ ហើយត្រូវបន្តថែទាំ និងជួសជុលក្នុងរបបដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាពេលបច្ចុប្បន្ន។ ស្ពានមួយខ្សែទៀត ត្រូវបានសាងសង់ឡើងដោយប្រាក់កម្ចីរដ្ឋាភិបាលចិន ហើយដាក់ឱ្យដំណើរការនៅខែតុលា ឆ្នាំ២០១៥។ ស្ពានទាំងពីរកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចម្លងប្រជាពលរដ្ឋខ្មែរឆ្លងកាត់ទៅ មកលើទន្លេដ៏ធំក្នុងរាជធានីភ្នំពេញ។ វត្តមានប្រព័ន្ធហេ ដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានទាំងនេះនឹងមិនអាចរំលេចវត្តមាននៅលើទឹកដីកម្ពុជាបាននោះឡើយទោះក្នុងលក្ខ ខណ្ឌជំនួយ ឬកម្ចីក៏ដោយនោះ ប្រសិនបើមេដឹកនាំរបស់កម្ពុជាសម្តេចតេជោ ហ៊ុន សែន មិនមានទំនាក់ទំនងការទូតដ៏ល្អប្រសើរ និងគ្មានភាពឈ្លាសវៃ ប៉ិនប្រសប់ក្នុងការកសាងទំនាក់ទំនងជាមួយជប៉ុន និងចិនទេនោះ។

តាមរយៈវត្តមានផ្លូវ ក៏ដូចជាស្ពានពីរខ្សែដេកទន្ទឹមគ្នាលើដងទន្លេសាប គឺបានបង្ហាញថា បុរសខ្លាំងរបស់កម្ពុជាតេជោ សែន មិនមែនជាមេដឹកនាំដែលមាននយោបាយការទូតឯកោនិយម ឬលំអៀងទៅរកប្រទេសណាមួយនោះឡើយ។ ជាពិសេសបានបង្ហាញនូវភាពខ្លាំងលើសមរភូមិការទូតរបស់សម្តេចតេជោ ហ៊ុន សែន ដែលអាចទាញសមានចិត្តរបស់ប្រទេសគូជម្លោះ និងគូប្រជែងឥទ្ធិ ពលចិន-ជប៉ុន ឱ្យមកសាងសង់ផ្លូវ និងស្ពានជាប់គ្នាបម្រើជាប្រយោជន៍របស់ខ្មែរ៕

ដោយ៖ វ៉ាន់ សារាយ
ប្រភព៖ Fresh News

ចែករំលែក

បញ្ចេញយោបល់