មន្ត្រីជំនាញ ជម្រុញដល់ប្រជាពលរដ្ឋ ត្រូវចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឲ្យបានស្របច្បាប់

ថ្ងៃសុក្រ ទី ២២ មីនា ២០១៩​
7

ស្វាយរៀង៖ លោក សេក សំអុល ប្រធានការិយាល័យភូមិបាល និងជាប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យនៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៩ បានធ្វើការជម្រុញដល់ ប្រជាពលរដ្ឋ ណាដែលមានដីត្រូវ ចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធឲ្យបានស្របច្បាប់ ទើបពុំមានរឿង និងអាចលក់បញ្ចាំបានទៀតផង ។

ប្រធានការិយាល័យភូមិបាល បាន មានប្រសាសន៍ ដូច្នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីប្រកាស កំណត់តំបន់ធ្វើការវិនិច្ឆ័យចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ នៅនៅភូមិព្រីងជ្រំ ឃុំព្រះពន្លារ ស្រុកកំពង់រោទ៍ ស្ថិតក្នុងវត្តត្រពាំងលាជ។

ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមស្វែងយល់អំពី ការចុះបញ្ជីដីធ្លីមានលក្ខមានលក្ខណៈជាប្រព័ន្ធនៅក្នុងភូមិនេះ ដើម្បីពិនិត្យថា តើ ការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ មាន ភាពសុក្រឹត្យទាំង ការងារបច្ចេកទេស និង ផ្លូវច្បាប់ត្រឹមត្រូវហើយ ឬនៅក៏ដូចជា ការរួមចំណែកនូវសុវត្ថិភាព នៃការកាន់កាប់ដីធ្លីកាត់បន្ថយទំនាស់ និងជំរុញឲ្យមានទីផ្សារ ដីធ្លីប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថិរភាព សង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យកាន់តែ ប្រសើរឡើងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី នៅអាណត្តិ ទី៦នេះ ផងដែរ ។

ក្នុងឱកាសនោះ លោក ហុឹង សារ៉ាអភិបាលរងស្រុកកំពង់រោទ៍ បានថ្លែងថា យោង តាមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានកំណត់ជាមួយក្រសួង រៀបចំដែនដីនគររូបនីយកម្ម និងសំណង់ តម្រូវឲ្យម្ចាស់ក្បាលដីអ្នកកាន់កាប់ដី បង់ សេវា នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជា ប្រព័ន្ធតែមួយគត់ពេលមកទទួលប័ណ្ណ ត្រូវបង់ក្នុងតម្លៃដីកសិកម្ម ជនបទ ស្មើ ១ រៀល ក្នុង១ ម៉ែត្រការ៉េដី លំនៅឋាន ជនបទ គឺ ១ ម៉ែត្រការ៉េ ស្មើ ១០ រៀល ដី ទីប្រជុំជន ស្រុក គឺ ១ ម៉ែត្រ ការ៉េ ស្មើ ២០ រៀល ដី ទីប្រជុំជន ខេត្ត ឬដីជា ទីប្រជុំជន រាជធានី ភ្នំពេញ គឺ ១ ម៉ែត្រការ៉េ ស្មើ ២៥០ រៀល ដី ទីប្រជុំជន រាជធានី ភ្នំពេញ គឺ ១ ម៉ែត្រការ៉េ ស្មើ ៥០០ រៀល ៕

ចែករំលែក

បញ្ចេញយោបល់