សេចក្តីបំភ្លឺជូនសាធារណជននៅក្នុងបណ្តាញសង្គមហ្វេសបុកអំពីករណីម្ចាស់អាខោនហ្វេសបុកឈ្មោះ(កូនខ្លាតូច)

ថ្ងៃសុក្រ ទី ២២ មីនា ២០១៩​
7

ស្វាយរៀង៖ អធិការក្រុងបាវិតសូមជម្រាបជូនថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ២:៤៨ នាទី រំលងអាទ្រាធ ក្នុងបរិវេណកាស៊ីណូថាយថិនឃីង ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយសន្តិសុខកាស៊ីណូដកទូរសព្ទពីជនជាតិចិនម្នាក់ដែលដើរថតរូប នៅក្នុងកាស៊ីណូ ហើយចិនម្នាក់នោះបានហៅគ្នាគាត់ជាច្រើននាក់មកជួយសុំទូរសព្ទរបស់ខ្លួនពីសន្តិសុខវិញ (ដោយដើរតាមពីក្រោយសន្តិសុខ) ហើយបានសំរបសំរួលគ្នារួចរាល់ ពុំមានបាតុភាពវាយតប់គ្នាដូចការផុស របស់ម្ចាស់អាខោនហ្វេសបុកឈ្មោះ កូនខ្លាតូចនោះទេ។

ហេតុនេះសូមម្ចាស់អាខោនមេត្តាកែតម្រូវអត្ថបទរបស់ខ្លួនវិញ និងសូមបងប្អូនសាធារណជនក្នុង បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប ។

ចែករំលែក

បញ្ចេញយោបល់