កាកសំណល់សង្រ្គាមបានធ្វើអោយកសិករម្នាក់រងរបួសជាទម្ងន់ ​

3

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលរងនៃគណៈ​អភិបាល​ខេត្តពោធិ៍សាត់ ថ្វី​ត្បិត​តែ​លោក​ជា​អភិបាល​រង​ខេត្ត​មែន​តែ​លោក​មិន​បាន​ប្រកាន់​ខ្លួន​ឡើយ ​ដោយ​ទទួល​ព័ត៌មាន​ពី​សមត្ថ​កិច្ច​ស្រុក​វាល​វែង​ភ្លាម​ថានៅ​វេលា​ម៉ោង ០៤:៣០​នាទី​ល្ងាច នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៩ មាន​កសិករ​មួយ​រូប នៅ​ភូមិ​អូរតាទិន ឃុំ​ក្រពើពីរ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ រង​គ្រោះ​ដោយ​​ផ្ទុះ​គ្រាប់ DK នៅ​ពេល​កំពុង​ភ្ជួរ​ដី (ដោយ​​គោ​យន្ត) រង​របួស​ជា​ទម្ងន់។ ខណៈ​ពេល​នោះ ​លោក​បាន​ចាត់​ចែង​អោយ​រថយន្ត​ពេទ្យ​បង្អែក​ស្រុក​វាល​វែង ​ដឹក​យក​មក​សង្គ្រោះ​បន្ទាន់​នៅ​កន្លែង​បន្ទប់​វះ​កាត់​នៃ​មន្ទី​ពេទ្យ​ខេត្ត​ពោធិ៍សាត់។

ក្រោយពេល​​មក​ដល់​ភ្លាម ​លោក​​វជ្ជៈ​បណ្ឌិត ចាន់ សុខា ប្រធាន​មន្ទីរ​ពេទ្យ ​និង​ក្រុម​គ្រូ​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត បាន​យក​ចិត្ត​ទុក​ដាក់ជា​​ខ្លាំង​។ ក្រុម​គ្រូ​ពេទ្យ​បាន​ថត​ឃើញថា ​មាន​អំបែង​​តូច​​ចូល​​ដល់​​សួត តែ​មិន​មាន​បញ្ហា​ទេ​ ​និង​មាន​​​អំបែង​ជាប់នឹង​ ក មាន​ទំហំ​​ធំ ភ្លាម​ៗ​នោះ​ក៏​បាន​រៀប​ចំ​ធ្វើ​ការ​វះ​កាត់​​យក​ចេញ​។  ក្នុង​នាម​លោក​ជា​អភិបាល​រង​ខេត្ត​​ផង​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ជួយ​ស្រុក​វាល​វែង​ផង ​លោក​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​ការ​​​វះ​កាត់​រហូត​ដល់​​​ចប់​សព្វ​គ្រប់។​​ ក្នុង​ខណៈនោះដែរ​ លោក​ក៏​បាន​ជួយ​ជា​ថវិការ​ដល់​ក្រុម​គ្រួសា​រ​ដែល​តាម​មក​មើល​ថែ​មួយ​ចំនួន​ផង​ដែរ​។

ហើយ​លោក​​​​ក៏​បាន​ថ្លែង​អំណរ​គុណ​ក្រុម​គ្រូ​ពេទ្យ​ខេត្ត ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​សង្រ្គោះ​ជីវិតជន​រង​គ្រោះ​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត រហូត​ដល់​ម៉ោង ១០​:​៣០​នាទី​យប់ ទើប​ក្រុម​គ្រូ​ពេទ្យ​បាន​យក​អំបែង​​ចេញ​អស់​ដោយ​ជោគ​ជ័យ​៕

ចែករំលែក

បញ្ចេញយោបល់