លោក កែវ ពៅ ជំរុញឲ្យថ្នាក់នាំការិយាល័យទាំងអស់ត្រូវអនុវត្តឱ្យបានតាមតួនាទីភារកិច្ចបានល្អ

13

កំពង់ឆ្នាំង៖ លោក កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានជំរុញ បែបនេះនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីអនុប្រធានមន្ទីរ និងប្រធានការិយាល័យចំណុះមន្ទីរចូលរួមផងដែរ។

លោក កែវ ពៅ ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំទាំងអស់ត្រូវបន្តបម្រើសេវា និងដោះស្រាយបញ្ហាប្រឈមជូន ប្រជាពលរដ្ឋអោយ បានទាន់ពេលវេលាជាពិសេសផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ និងចូលរួមគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា ៕


ចែករំលែក

បញ្ចេញយោបល់