ប្រជាពលរដ្ឋក្រុងកំពង់ចាម សប្បាយរីករាយដែលទទួលបានផ្លូវបេតុង កៅស៊ូ​ថ្មី ១ខ្សែ​ ដែល​ជាអំណោយរ​បស់​ លោក​ ហ៊ុន​ ណេង​

ថ្ងៃសុក្រ ទី ១៥ មីនា ២០១៩​
13

កំពង់ចាម៖ នៅថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០១៩នេះ​ លោក​ ហ៊ុន​ ណេង​ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម​ អមដំណើរ​ដោយ​ លោក គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមេីលផ្លូវ១ខ្សែ​ ដែលមានប្រវែង៦៦១ម៉ែត្រ​ ដែលកំពុងអ៊ុតក្រាលបេតុងកៅស៊ូ​ (AC) លេីកំណាត់ផ្លូវលេខ៨៥​ វិថីព្រះបាទជ័យវរ្មន៍ទី៧​ មុខស្នងការនគរបាលខេត្ត កំពង់ចាម​ ដោយរងការខូចខាត​សំបុកមាន់​ នារដូវវស្សា​ ពិបាកក្នុងការធ្វេីដំណេីរឆ្លងកាត់​។

លោក ហ៊ុន​ ណេង​ ​បានចំណាយថវិកាផ្ទាល់ខ្លួន​ ដេីម្បីសម្រួលការលំបាក របស់បងប្អូនប្រជាពលរដ្ឋផងដែរ៕

ចែករំលែក

បញ្ចេញយោបល់