ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ចុះពិនិត្យនិងផ្លាស់ប្តូរយោបល់គម្រោងផ្សេងៗក្នុងរមណីយដ្ឋានអង្គរ

5

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកសាស្រ្ត​ចារ្យ Azedine Beschaouch អគ្គលេខាធិការវិទ្យាសាស្រ្តអចិន្ត្រៃយ៍នៃគណៈ​កម្មាធិការអាយស៊ីស៊ី-អង្គរ អគ្គនាយករង និងប្រធាននាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យគម្រោងកែលម្អផ្លូវជុំវិញប្រាសាទបាយ័ន្ត ផ្លូវមុខប្រាសាទសួព្រ័ត និងការរៀបចំប្រព័ន្ធទឹកស្រោចស្រពនៅប្រាសាទអង្គរវត្ត។

ដំណើរចុះពិនិត្យនេះ ក្នុងបំណងស្វែងយល់បន្ថែមឲ្យកាន់តែស៊ីជម្រៅនូវរាល់គម្រោងខាងលើ ជាពិសេសទទួលបាននូវអនុសាសន៍ស្ថាបនាផ្សេងៗដើម្បីឲ្យស្របតាមតម្រូវការជាក់ស្តែង និងគោលការណ៍ជាធរមានស្តីពីការអភិរក្សនិងការអភិវឌ្ឍប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ៕

ចែករំលែក

បញ្ចេញយោបល់