ព្រះវិហារថ្មី និងសមិទ្ធផលនានាក្នុងវត្តស្តេចពពេច ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

4

ព្រះវិហារថ្មី និងសមិទ្ធផលនានាវត្តស្តេចពពេច ដែលចំណាយថវិកាក្នុងការសាងសង់អស់ប្រមាណជិត ១៩ម៉ឺនដុល្លារអាមេរិក ស្ថិតក្នុងភូមិក្រប៉ៅជ្រុំ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រូវបានលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកស្រី អញ្ជើញសម្ពោធឆ្លង និងបញ្ចុះខណ្ឌសីមា។ ពិធីនេះមានការចូលរួមពីលោក ខូយ សុខា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងលោកស្រី លោក ទី ថានី សមាជិកទី១ អាជ្ញាធរអគ្គិសនីកម្ពុជា លោកស្រី ម៉ែន ផល្លី អភិបាលរងខេត្ត រួមជាមួយ លោក លោកស្រី មន្ត្រីអ្នកមុខអ្នកការថ្នាក់ ក្រសួង ខេត្ត ស្រុក ឃុំភូមិ និងប្រជាពលរដ្ឋជាង ៨០០នាក់៕

ចែករំលែក

បញ្ចេញយោបល់