ក្រសួងការបរទេស៖ ​កម្ពុជា​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​សហភាពអឺរ៉ុបចាប់ផ្តើមនីតិវិធីផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA លើប្រទេសកម្ពុជា

ថ្ងៃចន្ទ ទី ១១ កុម្ភៈ ២០១៩​
12

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ហើយត្រូវបានផ្សព្វផ្សាយសារជាថ្មី នៅ​ល្ងាច​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​​ឆ្លើយ​តប​ទៅនឹង​សេចក្តី​ប្រកាស​របស់​សហភាព​អឺរ៉ុប​ស្តីពី ការអនុគ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​លើកលែង​សព្វាវុធ​ និង​ប្រទេសកម្ពុជា។ ​បើតាម​សេចក្តី​ថ្លែងការណ៍​ ​រាជរដ្ឋាភិបាល​កម្ពុជា ​​​សម្តែងការ​ខកចិត្តចំពោះ​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប ក្នុង​ការ​ដាក់​ចេញ​នូវ​ដំណើរការនីតិវិធីជាផ្លូវការសម្រាប់​ការ​ដក​ជាបណ្តោះ​អាសន្ន​នូវការ​ផ្តល់​ភាពអនុគ្រោះ​ពន្ធក្រោម​កម្ម​វិធី​ “គ្រប់មុខ​ទំនិញលើកលែង​សព្វាវុធ (EBA)” សម្រាប់​ប្រទេសកម្ពុជា។

សូមអានខ្លឹម​សារ​ទាំង​ស្រុង​សេចក្តី​ថ្លែង​ការ​ណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិកម្ពុជា​​ខាងក្រោម​នេះ៖

ចែករំលែក

បញ្ចេញយោបល់