លិខិតមិត្តអ្នកអាន៖« អំពើក្បត់ជាតិរបស់ សម រង្ស៊ី ទោះជាតិនេះ ឬជាតិក្រោយ មិនអាច អត់ឱនអោយបាន!»

11

បន្ទាប់ពីបានធ្វើអំពើក្បត់ប្រយោជន៍ជាតិ និងក្បត់ប្រជាជនរបស់ខ្លួនជាបន្តបន្ទាប់មក ឥឡូវនេះ សម រង្ស៊ី ដែលកំពុងមានទោសជាច្រើនជាប់នឹងខ្លួនបានបង្ហាញ អំពើក្បត់ប្រយោជន៍ជាតិ ជាចំហរ ម្តងទៀតាមរយៈការអះអាងថា «ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាព អឺរ៉ុបជាការត្រឹមត្រូវ»។ ប្រសិនបើ សម រង្ស៊ី មានឈាមជ័រជាខ្មែរ និងស្រឡាញ់ ផល ប្រយោជន៍ខ្មែរ គាត់ពិតជាមិនអាចហារមាត់ និយាយដូច្នេះកើតជាដាច់ខាត ពីព្រោះសម្តី បែបនេះគឺជាអំពើក្បត់ជាតិនិងក្បត់ប្រជាជនខ្លួនឯងយ៉ាងធ្ងន់ធ្ងរបំផុត។ សូម្បីជនបរទេសដែលកំពុងបោះទុន វិនិយោគនៅស្រុកខ្មែរ ក៏បានរួមគ្នាសរសេរលិខិត ទៅ សហភាពអឺរ៉ុបដើម្បីកុំឲ្យដក EBA ពីកម្ពុជាដែរពីព្រោះតែពួកគេយល់ឃើញថា ការធ្វើ បែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់កម្មករ និងកសិករខ្មែរ។
តើសម រង្ស៊ី ចេះខ្មាសជនបរទេសទាំងនោះដែរឬទេ ដែលខ្លួនជាខ្មែរហើយបែរ មកគាំទ្រ ការដាក់ទណ្ឌកម្មលើប្រទេស និងលើប្រជាជនរបស់ខ្លួន ថាជារឿងត្រឹមត្រូវ?
ជាការពិត កុំថាឡើយតែខ្មែរ សូម្បីជនបរទេសជាច្រើនក៏បានសម្តែងការហួសចិត្ត ប្រកប ដោយការមាក់ងាយយ៉ាងខ្លាំងចំពោះ សម រង្ស៊ី ដែលហ៊ានធ្វើ អំពើក្បត់ជាតិជាចំហរ បែប នេះដែរ។
ទោះយ៉ាងណា វាពិតជាមិនចម្លែកទេ សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ពីព្រោះយើងបាន ឃើញ អំពើបែបនេះរបស់ សម រង្ស៊ី ជាហូរហែរ និងជាយូរយាណាស់មកហើយ។ ក្នុងមួយជីវិត របស់ ខ្លួន សម រង្ស៊ី មិនដែលគិតអ្វីក្រៅតែពីការ ចង់បានអំណាចដើម្បី សងសឹកដល់អ្នក នយោបាយជំនាន់មុន និងសងសឹកប្រជាពលរដ្ឋខ្មែរជួសឪពុក គាត់ដែលជាប់ចោទ ពីបទ ក្បត់ជាតិនោះឡើយ។
គេនៅចាំបានថា សម រង្ស៊ី បានធ្វើសកម្មភាពច្រើនណាស់ដើម្បី ប្រឆាំងនឹង ផលប្រយោជន៍ ជាតិ និងប្រជាជនខ្មែរ។ អំពើទាំងនោះ មានដូចជា ៖
ទី១៖ ការធ្វើនយោបាយដោយយកប្រជាពលរដ្ឋជាឈ្នាន់៖
ក្នុងមួយជីវិតនយោបាយរបស់ខ្លួន សម រង្ស៊ី មិនដែលសុខចិត្តទទួលរង ការលំបាក ជំនួស ប្រជាពលរដ្ឋអ្នកគាំទ្ររបស់ខ្លួនឡើយ។ ប៉ុន្តែ អ្នកនយោបាយជើងមិនជាប់ដី ក្បាលមិនជាប់ មេឃរូបនេះតែងយកប្រជាពលរដ្ឋធ្វើជាឈ្នាន់ឈោងចាប់អំណាច។ ជាក់ស្តែង ការញុះញង់ ឲ្យពលរដ្ឋធ្វើបាតុកម្មហិង្សារហូតដល់មានការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ឬមានអ្នកស្លាប់ និងអ្នករបួសដើម្បីគាត់អាចធ្វើអាជីវកម្មលើព្រឹត្តិការណ៍ដ៏សោកសៅនោះ។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី ជាប់ឈ្មោះថា ជា«ដង្ខៅបាតុកម្ម» និងជាមនុស្សចង្រៃ ដៃភ្លើងជើងមាន់។
ទី២៖ ការធ្វើនយោបាយជាន់ពន្លិចជាតិសាសន៍ខ្លួនឯង៖ តាំងពីចេះធ្វើនយោបាយមក សម រង្ស៊ី មិនត្រឹមតែចាត់ទុកមេដឹកនាំរាជរដ្ឋាភិបាលជាសត្រូវប៉ុណ្ណោះទេ ប៉ុន្តែ ក៏ចាត់ទុក ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជាសត្រូវរបស់ខ្លួនផងដែរ។
ជាក់ស្តែង ស្ទីលធ្វើនយោបាយរបស់គាត់គ្មានអ្វីប្រែប្រួលឡើយតាំងពីដើមរហូតដល់ឥឡូវ នោះគឺ ការមួលបង្កាច់ ជាន់ពន្លិចប្រទេសជាតិ និងប្រជាជនខ្លួនឯង នៅលើឆាកអន្តរជាតិ ព្រោះការធ្វើបែប នេះដោយគាត់រំពឹងថា បើ ប្រទេសជាតិធ្លាក់ដុនដាប ប្រជាជនលំបាកវេទនា គាត់នឹងមានលេសចោទលើគណបក្សកាន់អំណាចថា គ្មានសមត្ថភាពដឹកនាំប្រទេស។
ក្នុងន័យនេះ បើប្រទេសជាតិធ្លាក់ចុះកាន់តែខ្លាំង សម រង្ស៊ី កាន់តែសប្បាយចិត្ត និងទះដៃ អបអរ សាទរកាន់តែខ្លាំងពីព្រោះសុភមង្គលរបស់គាត់គឺពេលឃើញប្រទេសជាតិ និង ប្រជាពលរដ្ឋ ខ្មែររងទុក្ខវេទនាដែលជនជាតិបារាំងតែងតែនិយាយថា « Le Malheur de l’un fait le Bonheur de l’autre « ។
ទី៣៖ ការធ្វើនយោបាយដោយកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចជាតិ៖ សម រង្ស៊ី ស្ថិតក្នុងចំណោម មនុស្សតិចតួបបំផុតនៅលើ លោកនេះដែលចេញមុខជា ចំហរក្នុងការធ្វើនយោបាយ បិទខ្ទប់ ដង្ហើមសេដ្ឋកិច្ចជាតិនិងយកប្រជាជនធ្វើជាចំណាប់ខ្មាំង ដើម្បីអំណាចខ្លួននិងគំនំឈាម សងសឹកគ្រួសារដែលក្បត់ជាតិខណៈដែលអ្នកនយោបាយជាទូទៅ គេធ្វើដើម្បីជំរុញ គារ អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាជន។ ជាក់ស្តែង សម រង្ស៊ី តើមាន ប៉ុន្មានរយដង ហើយដែល សម រង្ស៊ី អំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មមកលើ ប្រទេស របស់ខ្លួន?
អ្នកនយោបាយរូបនេះមិនដែលចេះធ្វើនយោបាយជួយរក ចំណូលជូនជាតិនិងជូនកម្មករ កសិករឡើយ ផ្ទុយទៅវិញ បេសកកម្មរបស់ សម រង្ស៊ី គឺបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចជាតិថប់ ឲ្យ រេចរឹល និងឲ្យដុនដាប។ ប្រសិនបើឃើញថា ប្រទេសខ្លួនឯងមានដង្ហើមសេដ្ឋកិច្ចនៅត្រង់ណា សម រង្ស៊ី នឹងទៅបិទខ្ទប់នៅត្រង់នោះ។ ការអំពាវនាវឲ្យបរទេសកាត់ជំនួយ ឬកុំទិញទំនិញ ពីកម្ពុជា បានក្លាយជាអត្តសញ្ញាណរបស់ សម រង្ស៊ី ទៅហើយ។
ទី៤៖ ការធ្វើនយោបាយដោយកាត់ទឹកដីឲ្យបរទេស៖
គេនៅចងចាំមិនភ្លេចទេនូវជំនួបស្ងាត់ៗរវាងសម រង្ស៊ី និងមេដឹកនាំយួនសេរីឈ្មោះ កុកស។ សម រង្ស៊ី បានសន្យាថា បើសិនជាគណបក្សរបស់ខ្លួនឈ្នះឆ្នោត ខ្លួននឹងកាត់ដី មួយភាគ ដែលមាន ៤ខេត្តនៅភាគឥសានអោយទៅជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា គ្រប់គ្រង ដោយ ស្វ័យភាព។ តើមានអ្នកនយោបាយណាថ្លើមធំជាង សម រង្ស៊ី ដែលហ៊ានធ្វើរហូត សន្យាកាត់ទឹកដីប្រទេសខ្លួនឲ្យទៅបរទេសព្រោះតែចង់បានអំណាចបែបនេះ? មានម្តងនោះ សម រង្ស៊ី បានទៅចាប់ដៃជាមួយជនជ្រុល និយមថៃខណៈដែលក្រុមនេះ កំពុងបង្កសង្គ្រាម ឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរ។
ទី៥៖ ការធ្វើនយោបាយដោយ សុខចិត្តឱនក្បាលធ្វើជារណបបរទេស៖
តាំងពីចូលធ្វើនយោបាយមក សម រង្ស៊ី មិនដែលពឹងលើខ្លួនឯងម្តងណាឡើយ ប៉ុន្តែ អ្នក នយោបាយក្បត់ជាតិរូបនេះតែងយកមហាអំណាចបរទេស មកធ្វើជាខ្នងបង្អែករហូត ដោយ សុខចិត្តធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីផ្គាប់ចិត្តចៅហ្វាយនាយបរទេសទោះត្រូវបំផ្លាញ ប្រយោជន៍ ជាតិខ្លួនឯងយ៉ាងណាក៏ដោយ។
ការដឹកនាំធ្វើចលនាបដិវត្តន៍ពណ៌តែមិនបានសម្រេចតាមខ្សែញាក់របស់បរទេស កាលពីឆ្នាំ ២០១៣ គឺជាឧទាហរណ៍ជាក់ស្តែងមិនអាចប្រកែកបានឡើយ។
ទី៦៖ ករណី EBA ចុងក្រោយនេះគឺជាភស្តុតាងថ្មីមួយទៀតដែល បង្ហាញថា សម រង្ស៊ី មិន ញញើត មិនខ្មាសអៀនក្នុងការប្រកាសជាចំហរប្រឆាំងនឹងផលប្រយោជន៍ជាតិ និង ផលប្រយោជន៍របស់កម្មករ និងកសិករខ្មែរបើទោះបីជា ខ្មែរពេញនគររួមទាំងជនបរទេស ជាច្រើនផងកំពុងទាមទារកុំឲ្យសហភាពអឺរ៉ុបដក EBA ពីកម្ពុជាក៏ដោយ។ ភាពគឃ្លើនរបស់ សម រង្ស៊ី គឺជាអំពើក្បត់ជាតិ ក្បត់ប្រជាជនខ្លួនឯងដែលមិនអាចអត់ឱនបានឡើយ។
សរុបមកវិញ រាល់អំពើរបស់ សម រង្ស៊ី ដូចបានរៀបរាប់ត្រួសៗ ខាងលើវា លើសពីគ្រប់ គ្រាន់ ទៅទៀតក្នុងការបញ្ជាក់ថា សម រង្ស៊ី នេះពិតជាជនក្បត់ជាតិ និងក្បត់ផលប្រយោជន៍ ប្រជាពលរដ្ឋខ្មែរយ៉ាងពិតប្រាកដ។ ក្នុងនាមប្រជាពលរដ្ឋខ្មែរម្នាក់ដែលមានឈាមជ័រជាខ្មែរ ខ្ញុំពិតជាមិនអាចអត់ឱនឲ្យជនឈ្មោះ សម រង្ស៊ី បានឡើយ។ ប្រវត្តិសាស្ត្រ ត្រូវចារ ឈ្មោះជន នេះទុកក្នុងក្រាំងមាសថាជា«ជនក្បត់ជាតិ» តត្រកូលដែលទោះជាតិនេះ ឬជាតិក្រោយក៏ មិនអាច លើក លែងអោយបានដែរ។ ជនក្បត់ជាតិមិនត្រឹមតែទទួលបានការ ថ្កោលទោស ប៉ុណ្ណោះទេ ប៉ុន្តែត្រូវចាប់ញាត់ក្នុងពន្ធនាគារអស់មួយជីវិតពីព្រោះសារជាតិក្បត់ជាតិ តពូជ និងសណ្តាននេះនឹងនៅតែបន្តបំផ្លាញជាតិនិងប្រជាពលរដ្ឋខ្មែរគ្មានឈប់ឈរឡើយប្រសិនបើគ្មានវិធានការក្តៅនិងកណ្តាប់ដៃដែកថែប ទេនោះ៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

ចែករំលែក

បញ្ចេញយោបល់