លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី និងបក្ខពួកមហាកំសាកលើគ្រប់សមរភូមិ

11

រូបភាពនៃការមិនអនុញ្ញាតឱ្យបុរសចំណាស់ម្នាក់ឈ្មោះ ជុំ សុជាតិ ប្រធានសាខាខ្មោចគណបក្សសង្គ្រោះជាតិចោទសួរ សំណួរទៅទណ្ឌិត សម រង្ស៊ី នៅក្នុងវេទិកាសាធារណៈនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០១៩ ដោយអេង ឆៃអ៊ាង លើកហេតុផលថាលោកពូកែខាងសួរផ្ចាញ់ផ្ចាល និងជាសំណួរឥតប្រយោជន៍ និងខាតពេលវេលារបស់អ្នកផ្សេងទៀត ហើ​យបានបណ្តេញគាត់ចេញពីកម្មវិធី បាននិងកំពុងធ្វើឱ្យប្រជាពលរដ្ឋខ្មែរយល់កាន់តែច្បាស់ពីភាពកំសាកញី និងជាអ្នកប្រជាធិបតេយ្យក្លែងក្លាយរបស់ក្រុមធ្វើបក្សប្រហារ និងបង្ហាញថា សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូច និយាយពីការគោរពសិទ្ធិបញ្ចេញមតិ ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សតែលើបបូរមាត់ប៉ុណ្ណោះ ហើយគ្មានសេចក្តីក្លាហានប្រឈមុខនឹងការពិតឡើយ។ ថានៅចំពោះមុខទៅចុះ សម រង្ស៊ី គ្មានភាពក្លាហាននឹងការប្រឈមនឹងការពិតបានត្រឹមតែវៃប្រហារគូប្រកួតនៅពីក្រោយខ្នង ញុះញង់ឱ្យមានការបះបោរនិងចលាចល ប៉ុន្តែសូម្បីនៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក ធ្វីតធ័រ ក៏អ្នកនយោបាយអង្ករកំប៉ុង មិនហ៊ានប្រឈមមុខដែរ ហើយមិនអនុញ្ញាតឱ្យសាធារណជនចូលខំមិន ឬពេលខ្លះ លុបខំមិន (អត្ថាធិប្បាយ) របស់ពួកគេចេញនៅពេលដែលឃើញថាខំមិននោះប្រឆាំងខ្លួន លើកពីចំណុចខ្សោយរបស់ខ្លួន ឬធ្វើការវាយប្រហារលើខ្លួន ត្មេះតិះដៀលខ្លួនថាជាជនក្បត់ជាតិ ក្បត់ប្រជាជន និងជាមេបដិវត្តន៍ពណ៌ បំផ្លាញជាតិ និងរក្សាទុកតែខំមិនដែលសរសើរខ្លួន លើកជើងឱ្យខ្លួន និងជេរប្រមាថរាជរដ្ឋាភិបាល ប្រមាថសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំមន្ត្រីគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

តើអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុក និងធ្វីតទ័រណាខ្លះដែលរងគ្រោះពីទង្វើកំសាករបស់ទណ្ឌិត សម រង្ស៊ី និងក្រុមបក្ខពួករបស់ខ្លួន? ពិតជាមានមិនតិចឡើយរាប់ទាំងចៅចាក់ស្មុកផងក៏ធ្លាប់ត្រូវបាន សម រង្ស៊ី ប្លុកគណនីហ្វេសប៊ុកមិនឱ្យចូលខំមិន ឬបានចូលខំមិនហើយត្រូវបានលុបខំមិនចោលដោយទណ្ឌិត សម រង្ស៊ីទៅវិញព្រោះខ្លួនគិតថាធ្វើឱ្យប៉ះពាល់ដល់ខ្លួន ឬទុកក៏មិនចំណេញ ដកចេញក៏មិនខាត។ ថ្មីៗនេះ សូម្បីតែអ្នកគាំទ្រ អតីតខ្មោចគណបក្សសង្គ្រោះជាតិ និងគាំទ្រសម រង្ស៊ី ផ្ទាល់ ក៏បានរងគ្រោះដូចគ្នាដោយសារតែការតវ៉ា ឬផ្តល់ហេតុផល ឱ្យទណ្ឌិត សម រង្ស៊ី ប៉ុន្តែពេលឃើញអត្ថាធិប្បាយ ឬទស្សនៈនោះមានភាពអវិជ្ជមានចំពោះខ្លួន។ តើនេះមិនមែនជាភាពកំសាកញី និងជាអ្នកស្រឡាញ់សេរីភាពបញ្ចេញមនុស្សក្លែងក្លាយ និងជាអ្នកប្រជាធិបតេយ្យត្បាញអាយទេឬ? អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផ្សេងទៀតបានលើកឡើងថាខ្លួនបានរិះគន់សម្តេចតេជោ ហ៊ុន សែន សរសេរសាររិះគន់នៅលើហ្វេសប៊ុករប​ស់សម្តេចថែមទៀត ប៉ុន្តែសាររបស់ខ្លួនមិនត្រូវបានលុប ហើយគណនីរបស់ខ្លួនមិនត្រូវបានប្លុក​ចោល មិនឱ្យចូលខំមិនឡើយ ប៉ុន្តែចម្លែកតែហ្វេសប៊ុកអតីតមេបក្សប្រឆាំង សម រង្ស៊ី ដែលនិយាយពេញៗមាត់ថា ខ្លួនស្រឡាញ់ និងគោរពការបញ្ចេញមតិរបស់ប្រជាពលរដ្ឋបែរជាប្លុកគណនីហ្វេសប៊ុក និងលុបខំមិនពួកគេចោលទៅវិញ ពេលមានខំមិនប៉ះពាល់ដល់ខ្លួន។

តើសម រង្ស៊ី ជាអ្វីឱ្យពិតប្រាកដបានជាមិនហ៊ានសូម្បីតែមតិរិះគន់ពីប្រជាពលរដ្ឋតាមបណ្តាញទំនាក់សង្គម? ប្រសិនបើ មិនហ៊ានប្រឈមមុខផ្ទាល់ ខ្លាចមិនអាចឆ្លើយរួចនឹងសំណួរ ចាកដោ​តបង្ហាញពីចំណុចខ្សោយរបស់ខ្លួនឬល្បិចតាំងខ្លួនជាសំប៉ានជួយសង្គ្រោះសំពៅខ្មោចសង្គ្រោះ​ជាតិដែលគឿងនៅកណ្តាលមហាសមុទ្រ តែទីបំផុតសំប៉ានឡើងចតបែកសំពៅ ធ្វើបក្សប្រហា​រក្តោបខ្មោចបក្សសង្គ្រោះជាតិព្រោះសំប៉ានសម រង្ស៊ី រត់ឆ្លេរឆ្លារ ដោយដឹងថាខ្លួនកាន់តែគ្មានតម្លៃ ត្រូវរកកន្លែងសំចតបន្តជីវិតនយោបាយចុងក្រោយរបស់ខ្លួន ឬមិនហ៊ានឆ្លើយនឹងសំណួរអ្នកគាំទ្ររបស់ខ្លួនអំពីថវិកាជិតមួយលានដុល្លារដែលប្រមូលបានពីសកម្មជនរបស់ខ្លួនដើម្បីបើកទូរទស្សន៍ព្រះអាទិត្យព្រោះឥឡូវបាត់ដំណឹងសូន្យឈឹង គួរ សម រង្ស៊ី និងគូកនក្លាហាន ក្នុងការឆ្លើយសំណួរលើហ្វេសប៊ុក ព្រោះខ្លួនអាចមានពេល រកពាក្យពាចន៍ភូតកុហកបានល្អ និងមានពេលបកស្រាយដែរ។ ប៉ុន្តែសម រង្ស៊ី ពិតជាកំសាកញីពិតមែន ហើយមហាសែនកំសា​កព្រោះគ្មានភាពក្លាហានក្នុងការប្រឈមមុខនឹងការពិត។ ពេលខ្លះ សម រង្ស៊ី អត់ជាងកូនក្មេងបៀមដៃទៅទៀត ព្រោះមហាក្រឡិចក្រឡុច និងពូកែបោកប្រាស់មិនខ្មាសអៀននរណាឡើយ។

ទង្វើរបស់ សម រង្ស៊ី និងគូកននេះបង្ហាញច្បាស់ណាស់ពីចរិតពិតដែលហ៊ានបង្កបញ្ហា បង្កើតបទល្មើស ពូកែធ្វើជាជនរងគ្រោះ ប៉ុន្តែមិនហ៊ានទទួលខុសត្រូវ និងទទួលស្គាល់ការពិត។ មាត់អួតថាជាអ្នកគោរពសិទ្ធិមនុស្ស លើកតម្កើងសិទ្ធិបញ្ចេញមតិ និងជាអ្នកប្រជាធិបតេយ្យ គឺក្លែងក្លាយ យ៉ាងពិតប្រាកដហើយជាមនុស្សផ្តាច់ការបំផុត។ នេះមិនទាន់បាន កាន់ដឹកនាំអំណាចផង ទម្រាំនឹងបានអំណាចក្នុងដៃទៀត សម រង្ស៊ី នឹងក្លាយជាជនផ្តាច់ការខ្លាំងក្លាបំផុតដូចអ្វីដែលសព បណ្ឌិត កែម ឡី បានលើកឡើងនៅពេលគាត់នៅរស់។ បណ្ឌិត កែម ឡី មិនដែលឱ្យតម្លៃលើការធ្វើនយោបាយរបស់ សម រង្ស៊ី ឡើយដោយបានហៅ សម រង្ស៊ី ថាជាអ្នកនយោ​បាយមាន់សម្លរ និងជាអ្នកនយោបាយអង្ករកំប៉ុងបដែលគ្មានទិសដៅ និងយុទ្ធសាស្ត្រច្បា​ស់លាស់ ធ្វើនយោបាយមួយថ្ងៃសម្រាប់តែពេលមួយថ្ងៃ។ ហេតុដូច្នេះហើយបានជាសម រង្ស៊ី ចា​ញ់ចាស់វស្សា ចាញ់រហូតអស់អ្នកគាំទ្រ អស់បក្ស និងធ្លាក់ខ្លួនជាមេចលនាឧទ្ទាមនយោ​បាយ ខុសច្បាប់ ហើយកំសាកញីលើគ្រប់សមរភូមិ។ ជំនាញរបស់ សម រង្ស៊ី គឺការធ្វើនយោ​បាយបែ​បប្រជោបាយនិយម ដែលពូកែខាងញុះញង់ បង្កចលចល បង្កើតកំហឹងជាតិសាសន៍ បង្កការសអប់របស់ប្រជាពលរដ្ឋប្រឆាំងនឹងអាជ្ញាធត និងប្រជាភិថុតិនិយមដែលធ្វើការបោកប្រាស់ កុ​ហ​កប្រជាពលរដ្ឋលុះក្ស័យដើម្បីបម្រើមហិច្ឆតាអំណាចដ៏ឆ្កួតលេលារបស់ខ្លួន។ ប៉ុន្តែសម រង្ស៊ី និងបក្ខពួកក៏តែងតែចាញ់គ្រប់សមរភូមិដែរ ហើយថ្ងៃអស់លក្ខណ៍ និងថ្ងៃអន្សារបស់ សម រង្ស៊ី ក៏កាន់តែខិតមកដល់ផងដែរ៕

ដោយ៖ ចៅចាក់ស្មុក
ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៩

ចែករំលែក

បញ្ចេញយោបល់