កាំកុងត្រូលខេត្តស្វាយរៀង ចុះត្រួតពិនិត្យទំនិញគ្រប់មុខ​នៅផ្សារវាលយន្ត ​និងដកហូតអាហារ​មានសារធាតុគីមី​ដែលច្បាប់ហាមឃាត់​

5

ស្វាយរៀង៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មន្ត្រីកាំកុងត្រូល ខេត្តស្វាយរៀង បានរកឃើញសារធាតុបូរ៉ាក់ ត្រូវបានអ្នកផលិតដាក់លើ ងៀតត្រីបបែលផ្អែមស្រស់ចំនួន៥.៥គីឡូក្រាម និងសាធាតុគីមីលើជ្រក់ ស្ពៃខៀវ ប្រភេទសាលីស៊ីល៉ីច ចំនួន៦គីឡូក្រាម ដោយមន្ត្រីជំនាញ បានធ្វើការដកហូត និងបានធ្វើកិច្ចសន្យាដោយមិនឱ្យបងប្អូនអាជីវករដាក់ លក់តទៅទៀតទេ។

ចំពោះការចុះត្រួតពិនិត្យស្វែងរកសាធាតុគីមីនេះ ដឹកនាំដោយលោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង សហកាជាមួយមន្ទីរ ពាណិកម្ម មន្ត្រីក្រោមឱវាទដើម្បីចុះពិនិត្យទំនិញគ្រប់មុខ នៅផ្សារវាលយន្ត ក្រុងស្វាយរៀង ដើម្បីរកសារធាតុគីមី ដាក់ក្នុងមុខទំនិញបន្លែផ្លែឈើគ្រប់ ប្រភេទដែលច្បាប់ហាមឃាត់។

បើតាមការឱ្យដឹងពីលោក ផឹង និល ប្រធានសាខាកាំកុងត្រូសខេត្ត បានឲ្យដឹងថា ការចុះពិនិត្យមុខទំនិញ ក្នុងបំណងធានាបាន «សុវត្ថិភាព ម្ហូបអាហារ» ព្រោះវាមានសារៈសំខាន់ចាំបាច់ណាស់ ក្នុងសង្គម និងជីវភាព ប្រចាំថ្ងៃ ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវ រួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងយើង ទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ពីព្រោះសុខភាពគឺជាកត្តាចំបងនៃភាព រស់រាននៃជីវិត។

ការចុះពិនិត្យទំនិញនេះដែរ គឺបានពិនិត្យមុខទំនិញបាន ជាច្រើនមុខដោយ បានផ្តោតសំខាន់ទៅលើបន្លែផ្លែឈើ ត្រី សាច់ ងៀត គ្រឿងឧបភោគ បរិភោគប្រចាំថ្ងៃ ហើយបានណែនាំដល់អ្នកលក់ត្រូវបញ្ឈប់ ដាក់លក់ជា បន្ទាន់ នៅប្រភេទងៀតបបែល ដែលផ្ទុកសារធាតុគីមីនេះ។

ក្នុងឱកាសនោះដែរ ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ ជាពិសេសត្រូវចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល និងបន្តចុះតាមច្រករបៀង ព្រមទាំងពិនិត្យទំនិញ នៅតាមផ្សារនានានៅក្នុងខេត្តស្វាយរៀងផងដែរ។

នៅថ្ងៃដដែលនេះ បន្ទាប់ពីពិនិត្យក្នុងផ្សារវាលយន្តរួចមក មន្ត្រីកាំកុងត្រូល បន្តចុះមកពិនិត្យមុខទំនិញនៅកន្លែងតាំងពិពណ៌របស់ថៃដែលមកពិពណ៌នៅក្រុងស្វាយរៀង ដោយពុំមានរកឃើញមានដាក់នូវសាធាតុគីមីខុស ច្បាប់នោះទេ៕

ចែករំលែក

បញ្ចេញយោបល់