អតីតសមាជិកCNRP ចំនួន៤រូប​ បានភ្ញាក់រលឹកស្ម័គ្រ​ចិត្តចូលមករួម​ជីវភាពនយោបាយ​ជាមួយគណបក្ស​ប្រជាជនកម្ពុជា​

ថ្ងៃអាទិត្យ ទី ១៣ មករា ២០១៩​
25

កំពង់ចាម៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ លោក គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញក្នុងពិធីប្រកាសបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន៤រូប អតីតសមាជិក CNRP សុំចូលមករួមរស់ជាមួយគណបក្សប្រជាជន តាមរយៈលោក វ៉ែន រតនៈ។

សមាជិកចូលថ្មីចំនួន៤រូបនោះ រួមមាន៖

១-លោក លី វណ្ណស៊ី អតីតសមាជិកក្រុមប្រឹក្សាស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានអាស័យដ្ឋាន នៅភូមិកោះកំពង់ត្រំលើ ឃុំកោះមិត្ត ស្រុកកំពង់សៀម។
២-លោក ហេង លឹមខេង អតីតសមាជិកគណកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម មានអាស័យដ្ឋាននៅភូមិ សូទិព ឃុំសូទិព ស្រុជើងព្រៃ។
៣-លោក ជុំ ម៉េង សមាជិកអចិន្ត្រៃយ៍ យុវជនគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម មានអាស័យដ្ឋាននៅភូមិ តាមាង ឃុំកោះរការ ស្រុកកំពង់សៀម។
៤-លោក រុន ណារិន សមាជិកក្រុមការងារថ្នាក់ខេត្ត គណបក្សសង្គ្រោះជាតិ មានអាស័យដ្ឋាននៅភូមិ ថ្នល់បែក ឃុំស្វាយទាប ស្រុកចំការលើ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក គួច ចំរើន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងរាក់ទាក់ចំពោះបងប្អូនទាំង៤រូប ដែលបានភ្ញាក់រលឹកស្ម័គ្រចិត្ត ចូលមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយនោះ លោកក៏បានលើកឡើងអំពីប្រវត្តិស្នាដៃ និងសមិទ្ធិផលមិនអាចកាត់ថ្លៃបាន ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានក្នុងរយៈពេល៦៨ឆ្នាំកន្លងទៅ ជាពិសេសគឺមហាពលីកម្មប្រឆាំងអាណានិគមបរទេសគ្រប់ជំនាន់ រំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ រំលត់ភ្លើងសង្គ្រាម នាំប្រទេសជាតិមកកាន់ការបង្រួបបង្រួមជាតិ មានសុខសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចបច្ចុប្បន្ន និងនៅតែបន្តប្ដេជ្ញាចិត្តក្នុងការការពារសុខសន្តិភាព នៅកម្ពុជា ជារៀងរហូត ទោះត្រូវបង់ដោយ តម្លៃណាក៏ដោយ។

បន្ថែមពីនោះ លោកក៏បានផ្តាំផ្ញើដល់ប្រធានគណបក្សស្រុកទាំង៣ ឲ្យទទួលបងប្អូនដែលបានរួមជីវភាពនយោបាយជាមួយយើង និងសូមកុំឲ្យមានការរើសអើងជាមួយបងប្អូនឲ្យសោះ៕

បញ្ចេញយោបល់