ខេត្តពោធិ៍សាត់ប្រារព្ធមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤០ទិវាជ័យជម្នះ៧មករា

ថ្ងៃសៅរ៍ ទី ១២ មករា ២០១៩​
16

ពោធិ៍សាត់៖ មីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤០ទិវាជ័យជម្នះ៧មករា ( ៧.១.១៩៧៩. ៧.១.២០១៩) បានប្រារព្ធធ្វើនៅព្រឹក ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩ នៅបរិវេណសួនច្បារមុខសាលាខេត្តពោធិ៍សាត់ និងកោះសំពៅមាស ក្រោមអធិបតីភាពលោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន។

ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមជាកិត្តិយស ពីអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង អភិបាលរងខេត្ត អភិបាល អភិបាលរង ស្រុក ក្រុង ក្រុមប្រឹក្សាឃុំ សង្កាត់ សមាជិក សមាជិកា គណបក្សប្រជាជន កងកំលាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋ យុវជនក្រុមកាយរិទ្ជិ សមាគមនារី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុប ៥៧១៤នាក់។

លោក ម៉ៅ ធនិន បានអញ្ជើញអានទាំងស្រុងនូវសុន្ទរកថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជកម្ពុជា បន្ទាប់មកតំណាងអង្គមីទ្ទិញមួយរូបបានឡើងធ្វើចំណាប់អារម្មណ៍ ។ នៅវេលាម៉ោង ៩,៣០នាទី ក្បួនព្យុះហយាត្រាដោយមានរថយន្តនាំមុខ និងក្រុមយុវជនឯកសណ្ឋាន បានធ្វើដំណើរឆ្លងកាត់ បង្ហាញមុខអង្គពិធីទាំងមូលតាមផ្លូវលេខ១ដងស្ទឹង ក្នុងនោះមានក្រុមកាយរិទ្ធិ យុវជនគណបក្ស និងនារី ព្រមទាំងសិស្សានុសិស្សដើរជាក្បួនតាមការរៀបរយដែលបានគ្រោងទុកយ៉ាងអធិកអធម ហើយចុងបញ្ចប់នៃកម្មវិធីគឺការលែងសត្វព្រាប និងបង្ហោះប៉ោងប៉ោងផងដែរ៕

ចែករំលែក

បញ្ចេញយោបល់