មានបេក្ខជនជិត២០០នាក់​ បាន​ដាក់ពាក្យបម្រើការងារនៅរោងចក្រ និងកាសុីណូ នៅខេត្តស្វាយរៀង

ថ្ងៃអង្គារ ទី ១១ ធ្នូ ២០១៨​
14

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ នៅវត្តទួលតាកែវ ស្ថិតក្នុងភូមិទួលតាកែវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង សហការជាមួយទីភ្នាក់ងារជាតិ និងមុខរបរខេត្ត និងសសយក ស្រុករំដួល បានរៀបចំ «វេទិកាការ ងារស្តីពីឱកាសការងារ និងជ្រើសរើសកម្លាំងពលកម្ម» និងជួយសម្របសម្រួល យុវជន និងប្រជាពលរដ្ឋដាក់ ពាក្យសម្ភាសន៍ចូលធ្វើការនៅរោងចក្រសាន្តហ្វេន និងកាសសុីណូឡឺម៉ាកាវ។

វេទិកានេះមានការចូលរួមពីលោក តូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្តស្វាយរៀង ក្រុមការងារ សសយក ចុះជួយស្រុករំដួល លោក អភិបាលរងនៃ គណៈអភិបាល ស្រុករំដួល លោកមេឃុំពងទឹក ក្រុមប្រឹក្សាឃុំកំពង់ចក នាយប៉ុស្តិ៍ រដ្ឋបាលឃុំពងទឹក ព្រមទាំងយុវជននិងពលរដ្ឋ ចូលរួម​ ២១៥នាក់ ស្រី៨០នាក់ ក្នុងនោះអ្នកចុះឈ្មោះស្វែងរការងារធ្វើ ១៨៧នាក់ស្រី ៧៦៕

បញ្ចេញយោបល់