មន្ទីរកសិកម្មខេត្តស្វាយរៀង ប្រគល់សម្ភារ:កសិកម្មអនុវត្តប្រព័ន្ធកសិកម្មចម្រុះចំនួន ៨គ្រួសារ

3

ស្វាយរៀង៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨​នេះ លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកប្រធាន ការិយាល័យ​ផ្សព្វផ្សាយកសិកម្ម លោកប្រធានការិយាល័យ កសិកម្មស្រុក មន្ត្រីកសិកម្ម និងផ្ស្វព្វផ្សាយឃុំ បានអញ្ចើញចូលរួម ប្រគល់សម្ភារ:កសិកម្មអនុវត្ត ប្រព័ន្ធកសិកម្មចម្រុះ (រួមមានពូជត្រី ពូជមាន់ ពូជជ្រូក ពូជបន្លែ សំណាញ់បាំងបន្លែ ធុងស្រោច ទ្របណ្តុះ កូនបន្លែ និងចំណីសត្វ) ដល់កសិករបង្ហាញចំនួន ៨គ្រួសារ នៅស្រុកស្វាយជ្រំ ឃុំតាសួស នៃកម្មវិធីបច្ចេកទេស កសិកម្មថ្មីដែលធន់ទៅនឹង ការប្រែប្រួលអាកាសធាតុ (ASPIRE) មានវត្តមានចូលរួមសរុប ២៤នាក់ ៕

ចែករំលែក

បញ្ចេញយោបល់