ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យស្តេច យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបិទអបអរ សាទរខួប២៥ឆ្នាំ អាយស៊ីស៊ី-អង្គរ

5

នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនារាត្រីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ដែល ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេច យាងជាព្រះរាជា ធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបិទអបអរសាទរខួប២៥ឆ្នាំ នៃការ បង្កើតអាយស៊ីស៊ី-អង្គរ និងព្រះរាជពិធីលៀងសាយភោជន៍ នៅព្រះលាន ជល់ដំរី ក្រុងអង្គរធំ ខេត្តសៀមរាប។

ក្នុងព្រះរាជពិធីដ៏ឧត្តុង្គឧត្តមនេះ ក៏មានការអញ្ជើញចូលរួមពីបណ្តា ឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អគ្គនាយិកាអង្គការយូនីស្កូ សហប្រធានអាយស៊ីស៊ី-អង្គរ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងអ្នកជំនាញជាន់ខ្ពស់ជាតិ-អន្តរជាតិជាច្រើនរូប។

មានព្រះរាជបន្ទូលដ៏ថ្លៃថ្លាក្នុងសន្ទរកថានៃព្រះរាជពិធីបិទអបអរសាទរខួប២៥ឆ្នាំនៃអាយស៊ីស៊ី-អង្គរនារាត្រីនោះ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានរំឭកអំពីព្រះរាជកិច្ចរបស់ព្រះបរមរតន កោដ្ឋក្នុងបុព្វហេតុស្វែងរកសន្តិភាពជូនជាតិ និងការអំពាវនាវដល់អង្គការ យូណេស្កូ ព្រមទាំងបណ្តាប្រទេសជាមិត្ត ដើម្បីជួយស្រោចស្រង់អង្គរ ឱ្យរួចផុតពីគ្រោះថ្នាក់។

ព្រះអង្គមានព្រះរាជបន្ទូលថា កិច្ចការអភិរក្សនិងអភិវឌ្ឍន៍បេតិកភណ្ឌ ជាកិច្ចការគ្មានទីបញ្ចប់ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាតិនិងអន្តរជាតិ ជាពិសេសគឺស្រទាប់យុវជនជាអ្នកបន្តវេន។ ជាក់ស្តែង ធនធានមនុស្សក្នុងវិស័យអភិរក្សនិងស្រាវជ្រាវរបស់កម្ពុជាកំពុងឈានមុខ ក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហើយរមណីយដ្ឋានអង្គរបាន ក្លាយជាទីតាំងបុរាណវិទ្យាដ៏ធំជាងគេរបស់យូណេស្កូសម្រាប់កិច្ចការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យនេះ។

អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក៏បានវាយតម្លៃខ្ពស់ចំពោះអាយស៊ីស៊ី-អង្គរ ដែលបានផ្តល់នូវអនុសាសន៍ដ៏មានសារៈសំខាន់ ក្នុងការ ជំរុញកិច្ចការអភិរក្ស ស្រាវជ្រាវ បណ្តុះបណ្តាល និងអភិវឌ្ឍន៍រមណីយ ដ្ឋានអង្គរប្រកបដោយចីរភាព តាមរយៈយន្តការដែលបានក្លាយជាគំរូ អន្តរជាតិ របស់អង្គការយូណេស្កូនេះ។ អាយស៊ីស៊ី-អង្គរបានគៀងគរ ការចូលរួមកាន់តែច្រើនឡើងពីគ្រប់អ្នកជំនាញមកពីជុំវិញពិភពលោក ដែលបច្ចុប្បន្នបាននិងកំពុងស្នើសុំកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយអាជ្ញាធរជាតិអប្សរាក្នុងការអភិរក្ស ស្រាវជ្រាវ បណ្តុះបណ្តាល និងអភិវឌ្ឍន៍។

នាឱកាសដ៏ថ្លៃថ្លានោះដែរ ព្រះអង្គក៏បានថ្លែងអំណរគុណ និងកោតសរសើរ ខ្ពស់ ដល់កិច្ចខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តរបស់ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ព្រមទាំងមន្ត្រី-បុគ្គលិកគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា ដែលលះបង់ពេលវេលា ប្រាជ្ញា ស្មារតី ដែលខំពុះពាររក្សាតម្លៃលេចធ្លោ ជាសាកលរបស់រមណីយដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោកឱ្យស្ថិតស្ថេរគង់វង្ស និងលើភារកិច្ចដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់ ឱ្យរមណីយ ដ្ឋានអង្គរកាន់តែល្បីល្បាញលើពិភពលោក។ ជោគជ័យកន្លងមកនេះ ក៏បាន បង្ហាញពីការអនុវត្តគោលនយោបាយវប្បធម៌ជាតិដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ អភិរក្ស និងអភិវឌ្ឍន៍មរតកវប្បធម៌ជាតិ។

ពិសេសប្រទេសបារាំងនិងជប៉ុន ដែលក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្នុងនាមជាសហប្រធាន បានដឹកនាំកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំបច្ចេក ទេសដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកយ៉ាងធំធេង ដល់ភាព ជោគជ័យនៃអាយស៊ីស៊ី-អង្គរ។ អង្គការយូណេស្កូ តាមរយៈស្ថានដំណើរការ របស់ខ្លួនប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសម្របសម្រួលសំដៅ ធ្វើយ៉ាងណាឱ្យកិច្ចការអភិរក្សនិងការអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ អនុលោមទៅតាមក្រមសីលធម៌និងបទដ្ឋានបេតិកភណ្ឌវប្បធម៌ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ អង្គការយូណេស្កូក៏នៅតែបន្តគាំទ្រនូវរាល់សកម្មភាព របស់លេខាធិការដ្ឋានអចិន្ត្រៃយរបស់អាយស៊ីស៊ី-អង្គរផងដែរ។

ជាថ្មីម្តងទៀត ព្រះកុរណាព្រះមហាក្សត្រ ក៏សង្ឃឹមថា អាយស៊ីស៊ី-អង្គរនឹងបន្តមានដំណើរការល្អ បំពេញភារកិច្ចរបស់ខ្លួនទទួលបាន ជោគជ័យដ៏ធំធេងក្នុងការងារអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ព្រមទាំងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពាក់ព័ន្ធផ្សេងៗទៀត សម្រាប់ជាអភិវឌ្ឍន៍ប្រទេស៕

ចែករំលែក

បញ្ចេញយោបល់