លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចេញសារលិខិតអបអរសាទរពិធីបុណ្យ សមុទ្រឆ្នាំ២០១៨ ក្រោមប្រធានបទ «ឆ្នេរស្អាតពលរដ្ឋរមណីយ»! ចាប់ពីថ្ងៃ១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង

5

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចេញសារលិខិតអបអរសាទរ ពិធីបុណ្យ សមុទ្រឆ្នាំ ២០១៨ ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» ដោយ អមពាក្យស្លោកថា «អេកូទេសចរណ៍ សម្រាប់កំណើតបៃតង និងការអភិវឌ្ឍ ប្រកបដោយនិរន្ដរភាព» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង។ នេះបើយ៉ោងតាមសារលិខិតរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលទទួលបាននៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ។

បើតាមសារលិខិររបស់លោកដដែល បានរំលឹកផងដែរថា កាលពីឆ្នាំ២០១៧ កន្លងទៅនេះ ក្រុមប្រឹក្សាពាណិជ្ជកម្ម និងទេសចរណ៍អ៊ឺរ៉ុប បានបោះឆ្នោត ជ្រើសរើស រាជធានីភ្នំពេញជារាជធានីវប្បធម៌ និងទេសចរណ៍ពិភពលោក ហើយបន្ទាប់មកទៀតប្រាសាទអង្គរវត្តរបស់កម្ពុជាបន្តជាប់ចំណាត់ថ្នាក់ លេខ១ ដែលជាសំណង់ប្រវត្តិសាស្រ្ដដ៏អស្ចារ្យ បំផុតលើពិភពលោក ឆ្នាំ ២០១៨ ផងដែរ ៕

សម្រាប់ខ្លឹមសារលម្អិត សូមអានលិខិតអបអរសាទររបស់លោក នាយករដ្ឋមន្ត្រី មានដូចតទៅ ៖

ចែករំលែក

បញ្ចេញយោបល់