ទិដ្ឋ​ភាព​ប្រាសាទ​ភ្នំក្រោម​

ថ្ងៃព្រហស្បតិ៍ ទី ១៥ ធ្នូ ២០១៦​
225

ប្រាសាទភ្នំក្រោម ស្ថិតនៅលើកំពូលភ្នំក្រោម មានចម្ងាយប្រហែល១២គីឡូម៉ែត្រខាងត្បូងក្រុងសៀមរាប ខាងជើងបឹងទន្លេសាប និងមានចម្ងាយប្រហែល២២គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត។

ប្រាសាទនេះកសាងឡើងក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០គ.ស.) ចុងសតវត្សទី៩ និងដើមសតវត្សទី១០ ក្នុងរជ្ជកាលដំណាលគ្នានឹងប្រាសាទភ្នំបាខែង និងប្រាសាទភ្នំបូក ដើម្បីគោរពដល់ព្រហ្មញ្ញសាសនា  ឧទ្ទិសដល់អាទិទេពទាំង (ត្រីម៌ូតិ) គឺប៉មកណ្តាលឧទ្ទិសដល់ព្រះឥសូរ ប៉មខាងត្បូងឧទ្ទិសដល់ព្រះព្រហ្ម និងប៉មខាងជើងឧទ្ទិសដល់ព្រះនារាយណ៍។

ប៉មបីទន្ទឹមគ្នានៃប្រាសាទនេះ សាងសង់ឡើងលើខឿនតែមួយ និងមានទំហំខុសៗគ្នាគឺ ប៉មកណ្តាលរាងការេមានទំហំ៩.៤០មx៩.៤០ម និងកម្ពស់១០ម។ ឯប៉មខាងជើងនិងខាងត្បូងប្លង់រាងការេដែរ ដែលមានទំហំ ៧.៥០មx៧.៥០ម។ បច្ចុប្បន្ន ប្រាសាទស្ថិតនៅកណ្តាល ហ៊ុមព័ទ្ធដោយកំពែងថ្មបាយក្រៀម ក្នុងទំហំប្រមាណ៣៤០៨ម៉ែត្រក្រឡា។

ភ្ញៀវទេសចរដែលឡើងទៅដល់ប្រាសាទភ្នំក្រោមនេះ អាចគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតនៃប្រាសាទ រួមនឹងទិដ្ឋភាពជុំវិញដូចជា បឹងទន្លេសាប វាលស្រែដ៏ធំល្វឹងphoto_2016-12-15_13-22-23 photo_2016-12-15_13-19-31 photo_2016-12-15_13-19-38 photo_2016-12-15_13-19-42 photo_2016-12-15_13-19-46 photo_2016-12-15_13-19-51 photo_2016-12-15_13-19-55 photo_2016-12-15_13-19-59 photo_2016-12-15_13-20-04 photo_2016-12-15_13-20-17 photo_2016-12-15_13-20-21 photo_2016-12-15_13-20-26 photo_2016-12-15_13-20-31 photo_2016-12-15_13-20-35 photo_2016-12-15_13-20-40 photo_2016-12-15_13-20-44 photo_2016-12-15_13-20-48 photo_2016-12-15_13-20-52 photo_2016-12-15_13-21-13 photo_2016-12-15_13-21-17 photo_2016-12-15_13-21-22 photo_2016-12-15_13-21-25 photo_2016-12-15_13-21-30 photo_2016-12-15_13-21-41 photo_2016-12-15_13-21-45 photo_2016-12-15_13-21-49 photo_2016-12-15_13-22-00 photo_2016-12-15_13-22-07 photo_2016-12-15_13-22-11 photo_2016-12-15_13-22-17ល្វើយ និងទិដ្ឋភាពពេលថ្ងៃរៀបលិចយ៉ាងស្រស់ស្អាតទៀតផង។

សូមរីករាយទស្សនាកម្រងរូបភាពស្អាតៗនៃប្រាសាទភ្នំក្រោម ៖

 

 

បញ្ចេញយោបល់