កាកបាទក្រហមប្រទេសចិន ប្រគល់អំណោយមុងសុវត្ថិភាពចំនួន ៥០០មុង និងអាវចំនួន ២០កេស ជូនកាកបាទក្រហមកម្ពុជា

11

កំពត៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅសាលាខេត្តកំពត មានធ្វើពិធីប្រគល់អំណោយមុងសុវត្ថិភាព ចំនួន៥០០មុង និងអាវចំនួន២០កេស ជាអំណោយសប្បុរសធម៌ របស់កាកបាទក្រហមប្រទេសចិន ផ្ដល់ជូនមកកាកបាទក្រហមកម្ពុជា។

ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ជាវ តាយ អភិបាលខេត្តកំពត និងជា ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត និងលោកស្រី លាង ហៃ ជាវតាយ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត។

នៅថ្ងៃដដែលលោស្រី ម៉ែន នារីសោភ័គ និងលោកស្រី លាង ហៃ ជាវតាយ អនុប្រធានកិត្តយសសាខាតំណាង លោក ជាវ តាយ ប្រធាកិត្តិយសសាខាកាកបាទក្រហមខេត្តកំពត ព្រមទាំងលោក លោកស្រី ប្រតិភូថ្នាក់ជាតិ និងសមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ក៏បានអញ្ជើញចូលរួមនាំយកនូវអំណោយ មនុស្សធម៌ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្មានទីពឹងនិងជនពិការចំនួន២៤៦គ្រួសារ នៅក្នុងឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។

អំណោយសម្ភារៈចែកជូននាពេលនេះក្នុងមួយគ្រួសារៗមុងសុវត្ថិភាព១ ខោឬអាវ១កញ្ចប់ អង្កចំនួន២៥គីឡូ មី១កេស និងថវិកា៤,៩២០,០០០រៀល (ម្នាក់ៗ ២ម៉ឺនរៀល) ផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់