ពិធីប្រកួតកីឡាហ្វុតសាល កម្ពុជា-វៀតណាម ដេីម្បីរឹតចំណងសាមគ្គីភាព មិត្តភាពនៃប្រទេសទាំងពីរ

6

កំពត៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨​នេះ នៅទីលានបាល់ទាត់ខេត្តកំពត បានធ្វើពិធីបើកការប្រកួតកីឡា ប្រភេទបាល់ទាត់ហ្វុតសាល (fottsall) ជាលក្ខណៈមិត្តភាពរវាងខេត្តកំពត-ខេត្តកែប នៃកម្ពុជា-និង ខេត្តគៀនយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ក្រោមវត្តមានចូលរួមពីថ្នាក់ដឹកនាំប្រតិភូលោក ដួង សាវណ្ណ ប្រធានមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពត តំណាង លោក ជាវ តាយ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពតនិងជា ប្រធានគណៈកម្មាធិការរណសិរ្សអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកំពត លោក សោម ពិសិដ្ឋ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកែប និងលោកស្រី ឡេ ធីវ៉េ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តគៀនយ៉ាង។

ការប្រកួតកីឡានេះគឺជាការជួបជុំរវាងតំណាងថ្នាក់ដឹកនាំ នៃខេត្តទាំង៣ ក្នុងគោលបំណងដើម្បីជំរុញ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមគ្នាអភិវឌ្ឍន៍រវាងគណៈម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិ កម្ពុជាខេត្តកំពត ខេត្តកែប ជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម (ខេត្តគៀនយ៉ាង) ដំណាក់កាលឆ្នាំ២០១៧-២០១៩ និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំបន្ត ៕

ចែករំលែក

បញ្ចេញយោបល់