គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅអនុវត្តបន្ត

11

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ស៊ីវ រុន អនុប្រធាន គណៈកម្មាធិការទទួលបន្ទុក កិច្ចការស្រ្តី និងកុមារខេត្តកំពង់ឆ្នាំង បាន អញ្ជើញចូលរួមប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ(គ.ក.ន.ក) ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។

ក្នុងនោះដែរ ក៏មានការចូលរួមពីលោកស្រី មាស សុម៉េត អភិបាលរងស្រុក បរិបូណ៌, លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ, លោកស្រី ជួន វឌ្ឍនារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពី លោក-លោកស្រីមន្ទីរ/អង្គភាព ពាក់ព័ន្ធ លោកមេភូមិ និងប្រធាន/អនុប្រធាន គ.ក.ន.ក ឃុំ ការិយាល័យស្រុកនានាដែលពាក់ព័ន្ធ តំណាង នាយកសាលា មណ្ឌលសុខភាពចូលរួមផងដែរ។

ជាមួយគ្នានោះ សមាជិក សមាជិកាក្នុងកិច្ចប្រជុំបានរាយការណ៍លទ្ធផល ការងារក្នុងខែកញ្ញា និងបានលើកឡើងពីបញ្ហាប្រឈមនានាដែលកើតមាន ក្នុងសហគមន៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លូន ការសិក្សារបស់សិស្សមត្តេយ្យ សហគមន៍ សាលាបឋមសិក្សាទាំង៣ និងលើកទិសដៅសម្រាប់អនុវត្ត នៅខែបន្ទាប់។

លោក ស៊ីវ រុន បានសំណូមអាជ្ញាធរ ភូមិ ឃុំ ជួយចូលរួមសហការគ្នា ដោះស្រាយនូវបញ្ហាប្រឈមនានា មួយចំនួនរបស់សាលាមតេយ្យសិក្សាសហគមន៍ និងតម្រូវការរបស់ស្រ្តី កុមារ និងជនងាយរងគ្រោះផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់