៤ថ្ងៃនៃដំណើរបេសកម្មក្រៅប្រទេស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជាទទួលបានលទ្ធផលជាផ្លែផ្កាអ្វីខ្លះ?

15

ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែ​ន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅកាន់ប្រទេសចិន និងប្រទេសវៀតណាម ដើម្បីចូលរួមវេទិការធំៗចំនួន២។ ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែ​ន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមពិពរណ៍ចិន-អាស៊ាន លើកទី១៥ នៅទីក្រុងណាននីង ខេត្តគ័ងចូវ នៃសាធារណៈរដ្ឋមន្ត្រីប្រជាមានិតចិន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាចូលរួមក្នុងវេទិការសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានលើកទី២៧ នៅទីក្រុងហាណូយសាធារណៈរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។
 នៅក្នុងទីក្រុងណាននីងលោកនាយករដ្ឋមន្ត្រី បានចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកពិពរណ៍ចិន-អាស៊ានលើកទី១៥ ក្នុងគោលបំណងលើកស្ទួយពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងចិន រួមទាំងទំនាក់ទំនងវិនិយោគិន និងភ្ញៀវទេសចរណ៍ចិនដែលមានសក្តានុពលមកកាន់តំបន់អាស៊ាន។ ក្នុងនាមកម្ពុជាជាប្រទេសកិត្តិយសនៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហាន់ ជីង ឧនាយករដ្ឋមន្ត្រីចិន ក៏បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូដើម្បីសម្ពោធព្រះពន្លាជាតិកម្ពុជារួមទាំង អញ្ជើញទស្សនាសាលពិពរណ៍ពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្នុងកំឡុងស្នាក់នៅសាធារណៈរដ្ឋប្រជាមានិតចិនពីថ្ងៃទី១០ ដល់ថ្ងៃទី១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយឥស្សរជនចិន និងទទួលការជួបសម្តែងការគួរសមពីថ្នាក់ដឹកនាំខេត្តគ័ងក្វាងស៊ី និងថ្នាក់ដឹកនាំផ្នែកធុរៈកិច្ចសំខាន់ៗ នាយកប្រតិបត្តិនៃក្រុមហ៊ុននានារបស់ចិនផងដែរ។

គួរកត់សំគាល់ថា ពិរណ៍ចិន-អាស៊ាន ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំក្នុងគោលបំណងសំខាន់ដើម្បីពង្រឹងពង្រីកបន្ថែមនូវកាលានុវត្តភាពធុរៈកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ សម្រេចឱ្យបាននូវគោលដៅវិនិយោគទុននូវទំហំទឹកប្រាក់១ទ្រីលានដុល្លារអាមេរិក និង១៥០ពាន់លានដុល្លារអាមេរិក ពីតំបន់អាស៊ានទៅកាន់ប្រទេសចិន ត្រឹមឆ្នាំ២០២០។

ដោយឡែកសម្រាប់រយៈពេល២ថ្ងៃនៅទីក្រុង ហាណូយ ប្រទេសវៀតណាមវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានលើកទី២៧ នៅទីក្រុងហាណូយសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដោយក្នុងនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំប្រទេសសំខាន់ៗ។ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានចូលរួមនិងចែករំលែកទស្សនៈវិស័យ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ាន ដើម្បីឈានទៅការពង្រឹងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មបានកាន់តែល្អប្រសើរឡើង។

ចង់ដឹងថាលទ្ធផលជាផ្លែផ្កាអ្វីខ្លះ ដែលកម្ពុជាទទួលបាន​ តាមរយៈវេទិកាសំខាន់ៗក្នុងប្រទេសចំនួន២ខាងលើ សូមស្តាប់ការលើកឡើងរបស់លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ធ្វើសេចក្តីបញ្ជាក់ជូនដូចតទៅ៖

ចែករំលែក

បញ្ចេញយោបល់