លោករដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន នាំអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ ចំនួន ៧៦ គ្រួសារ ក្នុង ខេត្តក្រចេះ!

14

នៅរសៀលថ្ងៃសៅរ៍ទី១៨ ខែសីហា ឆ្នាំ២០១៨ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ រួមដំណើរជាមួយលោក ធុន គ្រី ប្រធានគណៈកម្មាធិការសាខាកបាទក្រហមកម្ពុជាខេត្តក្រចេះ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ៧៦គ្រួសារ ក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។

នៅក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ លោករដ្ឋមន្ត្រី បានសំដែងនូវទឹកចិត្តអាណិតអាសូ ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ ហើយក្នុងឱកាសនោះដែរ លោកក៏បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខពីលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យថែទាំសុខភាពឱ្យបានល្អ ត្រូវរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច សូមជួយមើលថែទាំចាស់ជរា និងកូនតូចៗឱ្យបានល្អជៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងក្នុងពេលដែលមានគ្រោះទឹកជំនន់នេះ។
សូមជម្រាបផងដែរថា អំណោយដែលចែកជូនប្រជាពលរដ្ឋនាពេលនេះ ក្នុង១គ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង និងឃីត ១កញ្ចប់ (សារ៉ុង មុង ភួយ ក្រម៉ា) នឹងចំពោះប្រជាពលរដ្ឋជាចាស់ជរាទទួលបានថវិកាមួយចំនួន៕

ចែករំលែក

បញ្ចេញយោបល់