មន្ទីរធនធានទឹក​ ជួយអន្តរាគមន៍កាយប្រទ្បាយមេក្បាលដំរីដើម្បីនាំទឹកជួយសង្គ្រោះស្រូវរបស់បងប្អូនកសិករ

13

ស្វាយរៀង៖ នៅថ្ងៃសុក្រទី១០ ខែសីហា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានជួយអន្តរាគមន៍សង្គ្រោះស្រូវបងប្អូនកសិករនៅឃុំក្រោលគោរួចមក មន្ទីរធនធានទឹក និងឧតុនិយមខេត្តបានបន្តដំណើរជួយអន្តរាគមន៍ និងបញ្ជូនគ្រឿង ចក្រចុះកាយប្រទ្បាយមេក្បាលដំរី មានប្រវែង ២.០០០ម បន្ថែមទៀត ដើម្បីនាំទឹកទៅជួយអន្តរាគមន៍សង្គ្រោះស្រូវរបស់បងប្អូនកសិករ លើផ្ទៃដីចំនួន ៣២៤ ហិកតា ស្មើនឹង ២៤៩ គ្រួសារ រួមមាន២ឃុំ គឺឃុំស្វាយយា (មាន៣ភូមិ គឺភូមិក្បាលដំរី ភូមិគៀនតាស៊ីវ និងភូមិស្វាយយា) និង ឃុំស្វាយអង្គ (មាន២ភូមិ គឺភូមិត្រពាំងឈូក និងភូមិអណ្តូង) ក្នុងស្រុកស្វាយជ្រំ៕

ចែករំលែក

បញ្ចេញយោបល់