ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ ហៅ CNRP គឺជាគណបក្សបិសាច Zombie នៅកម្ពុជា

12

អឺរ៉ុប៖ ដើម្បីរំលឹកមិត្តអ្នកអានទាំងឡាយថា នរណាជាក្រុមបិសាច Zombie នោះ គណបក្សសង្គ្រោះជាតិ (CNRP) និងចំពោះការស្អប់ខ្ពើមគណបក្សនេះពីសំណាក់ប្រជាជនកម្ពុជា ដែលអាចប្រៀបធៀបទៅនឹង នយោបាយរបស់សម័យខ្មែរក្រហម។ នៅអំឡុងការបោះឆ្នោតអាណត្តិទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅកម្ពុជា មានក្រុមអ្នកដែលមាន និន្នាការប្រឆាំងបានបំបោងព័ត៌មានក្លែងក្លាយ និងទីភ្នាក់ងារស៊ើបការណ៍ នានាបានព្យាយាមបង្ហាញថា ការបោះឆ្នោតប្រព្រឹត្តិទៅដោយមិនត្រឹមត្រូវ និងមិនមានគណបក្សប្រឆាំងចូលរួម បើទោះជាគណបក្សនយោបាយជាង២០ បានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះក៏ដោយ។ នេះបើយោងតាមគេហទំព័រ ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ និងការសិក្សាស្ទង់មតិ (European Council for International Relations) ដែលមានមូលដ្ឋាននៅ ចក្រភពអង់គ្លេស។

គេហទំព័រក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ បានសរសេរថា យើងគួរកត់សម្គាល់ថា អតីតគណបក្ស សង្រ្គោះជាតិ (CNRP) ឬអ្នកខ្លះហៅថា បិសាច Zombie CNRP មិនដែលបានទទួលជ័យជម្នះលើគណបក្ស ប្រជាជនកម្ពុជានោះទេ ទាំងនៅក្នុងការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតសភាហើយមិនតែប៉ុណ្ណោះ ទណ្ឌិត សម រង្ស៊ី មិនដែលទទួលស្គាល់លទ្ធផលបោះឆ្នោតដោយចិត្តស្មោះឡើយ។

គេហទំព័រព័ត៌មាននេះដែលមានលោក Anton Caragea ជាប្រធាន បានបន្តចេញផ្សាយទៀតថា បើទោះជាអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ បានអំពាវនាវឱ្យប្រជាជនកម្ពុជា ពហិកាក្នុងការចូលរួម បោះឆ្នោតក៏ដោយ ក៏ប្រជាជនកម្ពុជារហូតដល់ទៅជាង ៨២ភាគរយ នៅតែទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ ដែលពួកគេពេញចិត្តដដែល។ មួយវិញទៀតគេហទំព័រនោះបានលើកឡើងទៀតថា សម្ដេចតេជោ ហ៊ុន សែន បានជួយសង្រ្គោះប្រទេសកម្ពុជាចំនួនពីរលើក, ទីមួយគឺរំដោះកម្ពុជាចេញពីកណ្ដាប់ដៃពួកខ្មែរក្រហម និងលើកទីពីរ បណ្តេញ និងបំផ្លាញពួកភេរវករ CNRP។

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ជារឿយៗអំពីគោលនយោបាយរបស់ អតីតគណបក្សសង្រ្គោះជាតិ (CNRP) ឲ្យដឹងថា «បច្ចុប្បន្នពួកគេបានតាំងនាមខ្លួនឯងជាពួកភេរវករពោលគឺ មិនមែនត្រឹមតែជាអង្គការនយោបាយខុសច្បាប់ប៉ុណ្ណោះទេ… ហើយយើងនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយ បណ្ដាប្រទេសដទៃ ដើម្បីចាប់ខ្លួនពួកគេ»។

ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បណ្ដាអង្គការជាច្រើនដែលមានទំនាក់ទំនងជាមួយ ភេរវករ CNRP បាន បង្កើនយុទ្ធនាការកុហក និងផ្សព្វផ្សាយព័ត៌មានបំភ័ន្តការគិតរបស់ប្រជាជនកម្ពុជា ក៏ដូចជាអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ កុំទៅបោះឆ្នោតឱ្យសោះ។ លើសពីនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយក្លែងក្លាយ និងអត្ថបទប្រឌិតជាច្រើន ត្រូវបានគេបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម ព្រមទាំងប្រើប្រាស់លុយដ៏ច្រើនសន្ធឹកសន្ធាប់ជួលក្រុមហ៊ុនបរទេសប្រឌិតព័ត៌មាននៅលើសារព័ត៌មានបរទេសធំៗនានា។

ការលើកឡើងបែបនេះមិនមែនមិនមានហេតុផលនោះទេ ពោលគឺបើតាមសារព័ត៌មាន Asia Times ទណ្ឌិត សម រង្ស៊ី ធ្លាប់បានទៅដល់វ៉ាស៊ីនតោន ដើម្បីជួលក្រុមហ៊ុនអាមេរិក ឱ្យជួយផ្សាយព័ត៌មានបំផ្លាញដល់ផល ប្រយោជន៍កម្ពុជា ខណៈអ្នកនយោបាយចូលចិត្តរត់ចោលស្រុករូបនេះ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មលើកម្ពុជា និងប្រជាជនកម្ពុជាស្លូតត្រង់ ដែលមិនដើរតាមគោលនយោបាយរបស់ពួកគេ។

សូមជំរាបថា តុលាការកំពូលកម្ពុជា បានសម្រេចកាត់រំលាយគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចោទប្រកាន់ថា គណបក្សបិសាច Zombie មួយនេះបានឃុបឃិតជាមួយបរទេសរៀបចំ គំរោងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ក្រោយពីការចាប់ខ្លួនលោក កឹម សុខា កាលពីរាត្រីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។

តុលាការកំពូលក៏បានចេញសាលក្រមហាមឃាត់សមាជិកគណបក្ស CNRP ចំនួន ១១៨នាក់ ពីសកម្មភាព នយោបាយរយៈពេល ០៥ឆ្នាំ ផងដែរ ក្រោមការស្វាគមន៍ពីសំណាក់រដ្ឋាភិបាលលោក។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ការប្រើប្រាស់ពាក្យភេរវករលើ CNRP គឺជារឿងត្រឹមត្រូវ ពីព្រោះ ទណ្ឌិត សម រង្ស៊ី ធ្លាប់បានអំពាវនាវឱ្យកងទ័ពងើបឡើងប្រឆាំងនឹងរដ្ឋាភិបាល ព្រមទាំងអំពាវនាវ ឱ្យអន្តរជាតិដាក់ទណ្ឌកម្មលើម្ពុជា ដើម្បីបង្កអស្ថេរភាពដល់សេដ្ឋកិច្ចកម្ពុជា ៕

ប្រភព Freshnew

ចែករំលែក

បញ្ចេញយោបល់