ចៅ ចាក់ស្មុក៖ អតីតមេបក្សប្រឆាំងកំសាកមិនហ៊ានស្បថជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

32

អ្នកវិភាគដ៏ល្បីនៅកម្ពុជា ចៅ ចាក់ស្មុក នៅព្រលប់ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៨ បានបញ្ចេញខ្លឹមសារវិភាគខ្លីមួយជុំវិញការឆ្លើយតបរបស់ទណ្ឌិត សម រង្ស៊ី ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបបួលស្បថឱ្យស្លាប់តៃហោង ដោយទណ្ឌិត សម រង្ស៊ី បានទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញសិន ទើបព្រមស្បថជាមួយលោកនាយករដ្ឋមន្ត្រី។ ការឆ្លើយតបបែបកំសាក របស់ទណ្ឌិត សម រង្ស៊ី បែបនេះ ត្រូវបានអ្នកវិភាគ ចៅ ចាក់ស្មុក លើកឡើងថា «អតីតមេបក្សប្រឆាំងកំសាក មិនហ៊ានស្បថជាមួយសម្តេចតេជោ ហ៊ុន សែន»។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់ ចៅ ចាក់ស្មុក៖

រាប់មុន ចាំស្បថក្រោយ! ចុះបើដឹងលទ្ធផលហើយគេចាំបាច់ស្បថធ្វើអ្វី? និយាយដូចជាមិននិយាយទណ្ឌិត សម រង្ស៊ី អើយ!

សន្លឹកឆ្នោតបានរាប់រួចហើយ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ហើយដឹងថាមានពលរដ្ឋ ៨២,៨៩% ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោត។ ដោយសារតែ សម រង្ស៊ី បំភ្លៃការពិត ប្រមាថឆន្ទៈរាស្ត្រជិត ៧លាននាក់ ដែលទៅបោះឆ្នោត បានជា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមពលរដ្ឋដែលទៅបោះឆ្នោត បបួលទណ្ឌិតពូកែបំភ្លៃការពិតស្បថ។ តែ សម រង្ស៊ី នៅតែជាជនកំសាកដដែល មិនមានភាពក្លាហាន ហ៊ានស្បថឡើយ។ នេះបញ្ជាក់ថាអ្វីដែលសម រង្ស៊ី បាននិយាយពីចំនួននៃអ្នកទៅបោះឆ្នោតគឺជាការភូតកុហក បោកប្រាស់ពលរដ្ឋប៉ុណ្ណោះក្នុងគោលបំណងញុះញង់ពលរដ្ឋដូចឆ្នាំ ២០១៣។ ណាស់ហ្អើយ រង្ស៊ី អើយ បើមិនខ្មេះ និងគ្មានសេចក្តីក្លាហានទេ ចូលក្នុងស្នូកវិញទៅ!

ចែករំលែក

បញ្ចេញយោបល់