គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ របស់ស្រុកជលគិរី បើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា

20

កំពង់ឆ្នាំង ៖ នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៨ នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០១៨ និងលើកទិសដៅបន្ត របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុក ក្រោមអធិបតីភាពលោក ស៊ីវ រុន អនុប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះក៏មានការចូលរួមពី លោកស្រី កែ នី អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង លោកស្រី អោក យឹម ប្រធាន គ.ក.ស.ក ស្រុកជលគិរី ព្រមទាំងមានការចូលរួមពីមន្ទីរ/អង្គភាព លោក-លោកស្រី ការិយាល័យស្រុកនានាដែរពាក់ព័ន្ធ ដើម្បីបូកសរុបលទ្ធផលការងារ ដែលបានអនុវត្តក្នុងរយៈពេល១ខែ របស់ស្រុក និងរាយការណ៌ពីសកម្មភាព និងបញ្ហាប្រឈមនានាដែលពាន់ព័ន្ធជាមួយស្រ្តី និងកុមារ ងាយរងគ្រោះ ដើម្បីរួមគ្នាដោះស្រាយពីបញ្ហាប្រឈមនានាដែលកើតមាន និងលើកទិសដៅសម្រាប់អនុវត្តនៅខែបន្ទាប់ ។

លោក ស៊ីវ រុន បានសំណូមពរដល់ប្រធាន គ.ក.ស.ក ស្រុកអោយខិតខំធ្វើយ៉ាងណាជម្រុញ និងផ្សព្វផ្សាយដល់ស្រ្តីដែលមានផ្ទៃពោះ មកឆ្លងទន្លេនៅមណ្ឌលសុខភាពអោយបានគ្រប់គ្នា ព្រមទាំងចូលរួមដោះស្រាយនូវបញ្ហាប្រឈមនានាមួយចំនួនទៀត និងតម្រូវការរបស់ស្រ្តី កុមារ និងជនងាយរងគ្រោះ៕

ចែករំលែក

បញ្ចេញយោបល់