លោក ស៊ុយ សែម ៖ សូមបងប្អូនប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៩កក្កដាខាងមុខនេះ កុំខកខាន​ ហើយគូស​អោយចំលេខរៀងទី២០​ ដើម្បីថែរក្សាសន្តិភាព​ និងការអភិវឌ្ឍនៅកម្ពុជា​

10

ពោធិ៍សាត់៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ស៊ុយ សែម សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកវាលវែង ស្នាក់ការគណបក្សស្រុក ភូមិប្រម៉ោយ ឃុំប្រម៉ោយ ដែលមានសមាជិកចូលរួមសរុប ៩៥១ នាក់ ស្រី ៦៥០ នាក់។

ក្នុងឱកាសនោះដែរ លោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបានអញ្ជើញបងប្អូនប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ កុំខកខាន ហើយគូសអោយចំលេខរៀងទី២០ ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា៕

ចែករំលែក

បញ្ចេញយោបល់