ហេតុអ្វីបានជាប​ស្ចិមលោកគោរពខ្លាំងម្ល៉េះ ចំពោះ​ជោគ​ជ័យ​នៃ​កិច្ច​ប្រ​ជុំ​កំពូល Trump-Kim នៅ​សិង្ហបុរី?

ថ្ងៃពុធ ទី ២០ មិថុនា ២០១៨​
40

តើនរណាឈ្នះ? មេដឹកនាំតែពីរបីរូបនោះ ឈរលំដាប់ថ្នាក់ក្នុងចំណោមមនុស្សដែលមានមុខមិនសូវស្រស់ស្រាយនៅលើភពផែនដីនេះ ដែលអាចបង្កើតឱ្យមាននូវអ្វីដែលមានតម្លៃដ៏សម្បើម ក្រោយពីការខិតខំប្រឹងប្រែងអស់រយៈពេលដ៏យូរមកនោះ។ ក៏ប៉ុន្តែប្រវត្តិសាស្ត្រជានិច្ចជាកាលមិនដើរទៅតាមគន្លងដ៏ត្រង់នោះទេ ហើយជាធម្មតាជាការពិបាកដើម្បីទទួល​យក។ ប្រតិកម្មអវិជ្ជមានដ៏តូចមួយដែលកើតចេញពីបណ្តាញសារព័ត៌មានបស្ចិមប្រទេសដ៏ច្រើនបំផុតនោះ និងសាធារណៈជនខ្លះ ចំពោះកិច្ចប្រជុំកំពូលនៅសិង្ហបុរីមិន​មែន​ជាការភ្ញាក់ផ្អើលអ្វីទេ។ ក៏ប៉ុន្តែអ្វីដែលជាការរំខាននោះគឺ ការបង្វែពីរឿងវិជ្ជមានទៅអវិជ្ជមាន។

ទាំងមេដឹកនាំអាមេរិក និងកូរ៉េខាងជើងមិនបង្ហាញឱ្យឃើញថា មានទ្រង់ទ្រាយមុខដូចជាមនុស្សសោះ ក៏ប៉ុន្តែការដែលបង្ហាញឱ្យឃើញនូវកម្រិតបែបសុជីវធម៌នោះ អាចត្រូវបានគេឱ្យតម្លៃខ្ពស់។ ជានិច្ចជាកាលវាមិនបានបង្កើតឱ្យមានលទ្ធផលវិជ្ជមានឡើយ ហើយពេលខ្លះទៀតវាបែរជាត្រឡប់ទៅក្រោយវិញក៏ថាបាន។ អ្នកកាន់សាសនាគ្រឹស្តបានដឹងយ៉ាងទូលំទូលាយថា ពិភពលោកនេះត្រូវបានគ្រប់គ្រងដោយពពួកទមិឡ វាមិនមែនជាការពិតដែលថា អំពើល្អទទួលបានអំពើល្អ ហើយអំពើអាក្រក់ទទួលបានអំពើអាក្រក់នោះទេ ក៏ប៉ុន្តែការពិតគឺផ្ទុយពីនេះទៅវិញ។ នរណាម្នាក់ដែលបរាជ័យ ចំពោះការមើលទៅលើស្ថានភាពនេះ គឺជាកូនក្មេងនយោបាយតែប៉ុណ្ណោះ។

កិច្ចព្រមព្រៀងនៅជំនួបកំពូលនៅសិង្ហបុរីថ្ងៃទី១២ ខែមិថុនា មិនត្រូវគេវាយតម្លៃខ្ពស់ ដោយ សារតែកង្វះខាតលម្អិតនៅក្នុងកិច្ចព្រមព្រៀងនោះ។ ក៏ប៉ុន្តែភាពលម្អិតនៃកិច្ចព្រមព្រៀងនោះអាចត្រូវបានគេពិភាក្សាស្តីពីសព្វាវុធនៅក្នុងកិច្ចព្រមព្រៀងដ៏ជោគជ័យមួយ ដែលទីបំផុតវាអាស្រ័យទៅលើសុឆន្ទៈនយោបាយជាជាងពាក្យពេជន៍ដែលបានចែង។

នៅឆ្នាំ១៩៩៤ ផែនការដែលបានយល់ព្រមជាមួយគ្នារវាងកូរ៉េខាងជើង និងអាមេរិក បានផ្តល់ នូវព័ត៌មានពិស្តារច្រើនជាងផែនទីដែលមានភាពស្មុគស្មាញដ៏ច្រើន ស្តីអំពីរថយន្តភ្លើងក្រោយដីនៅសៀងហៃទៅទៀត។

ការចរចាកាលពីលើមុននោះបានបរាជ័យ ហើយក្រោមមកទៀតនៅឆ្នាំ២០០៥ មានការចរចា ៦ ភាគីធ្វើឡើងនៅទីក្រុងប៉េកាំង នៅពេលនោះកិច្ចព្រមព្រៀងហាក់ដូចជានិយាយយ៉ាងម៉ត់ចត់ស្តីពីការរំលាយសព្វានុយក្លេអ៊ែរ និងការធ្វើប្រក្រតីកម្មឡើង ដែលបានផ្តល់នូវព័ត៌មានពិស្តារថ្មី ហើយបានទទួលការសាទរពីមនុស្សជាច្រើន ដើម្បីជួយសង្គ្រោះឧបទ្វីបកូរ៉េ នៅទីបញ្ចប់វាបានក្លាយទៅជាសង្គ្រាមពាក្យសម្តីហុយបែកផ្សែងទៅវិញ។

កិច្ចព្រមព្រៀងនៅសិង្ហបុរីគឺជាកិច្ចការខុសគ្នា ជាជាងការពន្យាការចរចាផ្នែកការទូតដែលធ្វើឱ្យចរចាកូរ៉េខាងជើងភ័យញាប់ញ័រ ដោយសារតែខ្លាចបាត់បងជីវិតរបស់ពួកគេ បើសិនជាពួកគេប្រាសចាកតែបន្តិចពីផែនទីចង្ហុលផ្លូវកូរ៉េខាងជើង។ កិច្ចប្រជុំនៅសិង្ហបុរីបានចេញជាលទ្ធផលល្អ ដោយសារតែតាមផែនការកំណត់ដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo និងអ្នកការទូតអាមេរិកដែលបានរៀបចំផ្លូវឱ្យមានកិច្ចប្រជុំពិប្រាកដរវាងលោក Trump និងលោក Kim កើតមានឡើង។

ល្បែងសង្គ្រាម និងសន្តិភាពគឺជាដំណើរការដ៏វែងឆ្ងាយ និងលំបាកលំបិន។ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បានមានប្រសាសន៍កាលពីចុងខែឧសភា ថា «កិច្ចប្រជុំកំពូលនេះបានប្រព្រឹត្តទៅនៅក្នុងរយៈពេលមិនយូរប៉ុន្មាន ក្រោយពីទទួលបានដំណឹងសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលនោះ។ វាមិនមែនជាការងាយស្រួលទេ ដើម្បីទំលាយភាព​ទាល់ច្រកជាបន្ទាន់ណាមួយនោះ ក៏ប៉ុន្តែវាគឺជាជំហានដំបូងសម្រាប់ឱ្យភាគីទាំងអាមេរិក និងកូរ៉េខាងជើងបន្តការចរចាទៅមុខទៀត»។

នៅពេលដែលយើងមើលតាមទស្សនៈបែបនេះ ដោយទប់អារម្មណ៍ និងមានទស្សនៈវែងឆ្ងាយទៅមុខនោះ សម្រាប់ការចាប់ផ្តើមប្រក្រតីកម្ម និងដំណើរការរំលាយចោលសព្វា​វុធ​នុយក្លេអ៊ែរ រឿងនេះប្រហែលជាជំហានដ៏ធំមួយសម្រាប់មនុស្សលោក ដែលគេរាល់គ្នាចង់បាន ហើយក៏ជាការបង្ហាញផងដែរថា ជាការគាំទ្រចំពោះស្ថិរភាព និងសន្តិភាពនៅអាស៊ីបូព៌ាផងដែរ។ ក៏ប៉ុន្តែសារព័ត៌មានបស្ចិមលោកវិញ ហាក់ដូចជាទទួលបាននូវការរំជើបរំជួលតិចតួច ដោយសារតែធ្វើការវិនិច្ឆ័យទៅលើព្រឹត្តការណ៍នេះថា ជាព្រឹត្តការណ៍កីឡាទៅ​វិញ ហើយបានផ្តល់រង្វាន់ឧបទ្វីបទៅឱ្យលោក Kim និងលោក Xi ទៅវិញ។

ការសែត New Yorker បានសន្និដ្ឋានក្នុងការសរសេរថា គ្មាននរណាម្នាក់ទទួលរាក់ទាក់អំពីព័ត៌មានចេញពីព្រឹត្តការណ៍នៅសិង្ហបុរី ជាងការដែលចិនសប្បាយចិត្តនោះទេ៕

ប្រភព៖ South China Morning Post ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨

បញ្ចេញយោបល់