ផលលាភប្រជាធិបតេយ្យ៖ កំណើនសេដ្ឋកិច្ចកាន់តែលឿន

ថ្ងៃពុធ ទី ២០ មិថុនា ២០១៨​
37

កំហុសប្រជាធិបតេយ្យ ប្រហែលជាត្រូវគេមើលឃើញយ៉ាងងាយនៅក្នុងរយៈពេលកន្លងមកនេះ។ ទស្សនៈរបស់លោក Plato ឱ្យតម្លៃប្រជាធិតេយ្យស្មើគ្នាទៅនឹងអាណាធិបតេយ្យ អស្ថិរភាព ឬការគ្រប់គ្រងបែបវាយតប ហើយមានទឡ្ហីករណ៍ថា វាគឺជាទម្រង់អាក្រក់បំផុតទី២ នៃរដ្ឋាភិបាលបែបនេះ បន្ទាប់ពីអាក្រក់បំផុតបែបផ្តាច់ការនោះ។ ចំណែកទ្រឹស្តីរបស់លោក Aristotle វិញ មាន ចរិកបែបធ្វើជាសម្បទានខ្លះ សម្រាប់អ្នកដែលត្រូវការជំនួយ ក៏ប៉ុន្តែគាត់នៅតែមានភាពស្រពេច ស្រពិលទៅលើដំណើរការបែបប្រជាធិបតេយ្យ ដោយគាត់សរសេរថា «មិនមានសុវត្ថិភាពដើម្បីទុកចិត្តមនុស្សដែលកាន់អំណាចរដ្ឋជាលើកដំបូងនោះទេ»។ ចំណែកឯទស្សនៈវិទូបស្ចិមប្រទេសជាច្រើន រាប់បញ្ចូលទាំងលោក Montesquieu លោក Rousseau និងលោក Nietzsche សុទ្ធតែមានទស្សនៈចង្អៀតចង្អល់ទៅលើប្រជាធិបតេយ្យ។

ទស្សនៈទាំងនេះ ជារឿងធម្មតាទៅហើយ ចាប់តាំងពីមុនមានរឿងមិនសប្បាយចិត្តទាក់​ទង​ទៅនឹងប្រជាធិបតេយ្យ ជាពិសេសនៅពេលដែលវានិយាយទៅដល់ភាពស័ក្តិសមបែបប្រជាធិបតេយ្យមួយថា ជាទម្រង់របស់រដ្ឋាភិបាលសម្រាប់ប្រទេសភាគច្រើនបំផុតនៅក្នុងលោកយើងនេះ ឧទាហរណ៍ចៅក្រម និងសេដ្ឋវិទូជាទីគោរពឈ្មោះ Richard Posner បានសរសេរនៅឆ្នាំ២០១០ ថា «ភាពផ្តាច់ការមិនជានិច្ចជាកាលតែងតែពេញចិត្តបំផុតសម្រាប់​ប្រទេសក្រីក្រទាំងនោះ។ ប្រទេស ទាំងនោះ មិនត្រឹមតែចង់បានសេដ្ឋកិច្ចសាមញ្ញប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងចង់ឱ្យមានកង្វះខាតលក្ខខណ្ឌជាមុនសម្រាប់មុខងារស្ថាប័ន និងវប្បធម៌ ចំពោះប្រជាធិបតេយ្យ» ទៀតផង។

សព្វថ្ងៃនេះ ផែនការបែបប្រជាធិបតេយ្យទាក់ទាញនោះ មានកាន់តែវែងឆ្ងាយ។ វាត្រូវបានគេស្តីបន្ទោសដោយសារតែភាពណែនចង្អៀត ភាពគ្មានប្រសិទ្ធិភាព អសមត្ថភាពចំពោះកំណែទម្រង់ ហើយជាការពិតការបោះឆ្នោតមានភាពចន្លោះប្រហោង ដូចជាអ្នកគ្រប់គ្រងនៅសេតវិមានសព្វថ្ងៃនេះ ដោយសារតែភាពមិនដំណើរការត្រឹមត្រូវនៃមុខងារស្ថាប័នទាំងនេះ វាមិនមែនជាការភ្ញាក់ផ្អើលទេដែលថា ប្រជាធិបតេយ្យមានបញ្ហាផ្នែកសេដ្ឋកិច្ច។ តើវាជាករណីដូច្នេះឬ ដែលប្រជាធិបតេយ្យមិនមែនជាការល្អណាស់ណា សម្រាប់កំណើនសេដ្ឋកិច្ចនោះ?

ការពិតគឺខុសប្លែកពីនេះបន្តិច។ ប្រជាធិបតេយ្យល្អសម្រាប់កំណើនសេដ្ឋកិច្ច។ ប្រទេសទាំងឡាយណាដែលមានប្រជាធិបតេយ្យ ដោយការផ្លាស់ប្តូរពីរបបគ្មានប្រជាធិបតេយ្យ ដូចជារបបផ្តាច់ការយោធា ការគ្រប់គ្រងបែបផ្តាច់ការរបស់រាជានិយមឱ្យក្លាយទៅជារបបប្រជាធិបតេយ្យមួយនោះ វានាំឱ្យមានកំណើនកាន់តែឆាប់រហ័សនៅក្នុងរយៈពេល ២០ ឆ្នាំ ឬច្រើនជាងនេះ ហើយក៏នាំឱ្យមានកំណើនប្រាក់ចំណូលកាន់តែខ្ពស់ ២០ ភាគរយក្នុងមនុស្សម្នាក់ៗ។

ឧទាហរណ៍នៅកូរ៉េខាងត្បូងបានឆ្លុះបញ្ចាំងឱ្យឃើញទិដ្ឋភាពនេះ។ កំណើនសេដ្ឋកិច្ចមានកម្រិតខ្ពស់ ហើយត្រូវបានគេស្វាគមន៍ និងជានិច្ចជាកាលផ្តល់កេរ្តិ៍ឈ្មោះទៅដល់មេដឹកនាំរបស់ពួកគេនៅទសវត្សរ៍ ៦០ ដូចជាឧត្តមសេនីយ៍ Park Chung-hee ដែលដឹកនាំដោយផ្ទាល់ទៅលើផលិតកម្មឧស្សាហកម្មដែលគ្រប់គ្រងដោយរដ្ឋ។ ក៏ប៉ុន្តែកំណើននោះបានថម​ថយនៅឆ្នាំ១៩៨០ នៅពេលដែលប្រទេសនេះ បានឈានទៅដល់ប្រាក់ចំណូលសម្រាប់​មនុស្សម្នាក់ៗប្រហែលជា ១ ភាគ ៣ នៃប្រជាជនជប៉ុន។ ការធ្វើបាតុកម្មដែលមានទ្រង់​ទ្រាយធំចេញពីក្រុមនិស្សិតដ៏ច្រើន សហជីពពាណិជ្ជកម្ម និងអ្នកគាំទ្រប្រជាធិប​តេយ្យបានកើតមានឡើង អំឡុងពេលមួយទសវត្សរ៍មុនពេលរបបដែលគ្រប់គ្រងដោយយោធានេះត្រូវ​បានគេទម្លាក់ចេញពីអំណាច នៅខែមិថុនា ឆ្នាំ១៩៨៧ ហើយសេដ្ឋកិច្ចនៃប្រទេសទទួល​បានស្ទើរតែ ៥ ភាគរយ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ អំឡុងពេល ២ ទសវត្សរ៍ក្រោយ​មក​ទៀត។ សព្វថ្ងៃនេះចំណូលប្រជាជនកូរ៉េខាងត្បូងម្នាក់ៗ ទើបតែបាន ៣០ ភាគ​រយ តិច​ជាង​ប្រជាជនជប៉ុនុ។

ក៏ប៉ុន្តែធ្វើម៉េចរឿងនេះ ក្លាយទៅជាការពិតបាន? តើប្រទេសចិនដែលមិនមែនជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យមិនមានកំណើនសេដ្ឋកិច្ចដ៏ធំនោះឬ? តើអ្នកធ្វើបទអត្ថា​ធិប្បាយ​ភាគច្រើនមិនជឿថា​ ប្រជាធិបតេយ្យមិនល្អសម្រាប់កំណើន ឬឱ្យមានទស្សនៈអព្យាក្រឹត្យភាពចំពោះស្ថានភាពនេះឬយ៉ាងណា? តើលទ្ធប្រជាធិបតេយ្យមិនល្អចំពោះការប្រកាន់​យកកំណែទម្រង់ដែលនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចដូចជា ការប្រឆាំងអំពើ​ពុករលួយ ឬលុបបំបាត់ចោលសិទ្ធិផ្តាច់មុខម្នាក់ឯងឬ? ជាការពិតហើយ ប្រជាធិប​តេយ្យមិនអាច​ដំណើរនៅក្នុងសង្គមដែលមានអ្នកចេះដឹងតិចតួច ឬសង្គមដែលក្រនោះបានទេ។ តើ​ផលវិបាកនៃសេដ្ឋកិច្ចរបស់ខ្លួនមិនមែនជាការនាំទៅរកការបំផ្លិចបំផ្លាញឬ? តើការលំ​បាកផ្នែកប្រជាធិបតេយ្យទាំងអស់នេះ នៅជុំវិញពិភពលោក ដែលយើងទទួលបានសព្វថ្ងៃនេះ បញ្ជាក់ថា វាមានភាពចន្លោះប្រហោងឬ?

ពិតមែនហើយកំណើនសេដ្ឋកិច្ចចិន គឺមានការចាប់អារម្មណ៍ខ្លាំងណាស់។ គ្មានប្រទេសប្រជាធិបតេយ្យណាមួយអាចធ្វើដូចចិនបានទេ។ បើប្រៀបធៀបកំណើនសេដ្ឋកិច្ចចិន ពីចុងទសវត្សរ៍ ៧០ ដែលពេលនោះប្រាក់ចំណូលប្រជាជនម្នាក់ៗរបស់ខ្លួនក្នុងមួយឆ្នាំមានតិចជាង ៣០០ ដុល្លារ។

ជាការពិត ការធ្វើជំរឿននៅក្នុងការពិភាក្សារបស់មហាជន និងការបង្ហាញឱ្យឃើញតាម​រយៈការសិក្សាស្រាវជ្រាវគឺថា ប្រជាធិបតេយ្យមិនល្អសម្រាប់កំណើនឡើយ ដោយ​សារតែផ្អែកទៅលើការប្រៀធៀបកំណើនសេដ្ឋកិច្ចរបស់ប្រទេសដែលកាន់លទ្ធប្រជាធិប​តេយ្យ និងប្រទេសមួយចំនួន ដែលមិនកាន់លទ្ធប្រជាធិបតេយ្យ ដូចជាការប្រៀប​ធៀប​ចិនទៅកាន់បស្ចិមប្រទេសមួយចំនួន។

ហេតុផលដ៏ចម្បងមួយទៀត ជាការមានប្រយោជន៍ចំពោះការពិនិត្យឱ្យឃើញថា របបមិនប្រកាន់ប្រជាធិបតេយ្យជានិច្ចជាកាលបរាជ័យ នៅពេលដែលសេដ្ឋកិច្ចរបស់ពួកគេមិនដំណើរការ។ ដូច្នេះប្រទេសប្រកាន់លទ្ធប្រជាធិបតេយ្យជានិច្ចជាកាលទទួលកេរ្តិ៍មរតពីចលាចលសេដ្ឋកិច្ច។

ជាការពិតមានទស្សនៈយល់ស្របគ្នាថា ប្រជាធិបតេយ្យមិនល្អចំពោះកំណែទម្រង់សេដ្ឋ​កិច្ច ដោយសារតែលើកហេតុផលថា លោកអ្នកត្រូវការឱ្យមានការក្តោបក្តាបអំណាចយ៉ាង​មាំរបស់មេផ្តាច់ការមួយ ដើម្បីឱ្យមានកំណែទម្រង់ទៅបាន ដូចជាលោកឧត្តមសេនីយ៍ Augusto Pinochet ដែលបានធ្វើកិច្ចការនេះនៅប្រទេសឈីលី បន្ទាប់ពីគាត់បានផ្តួល​រលំរដ្ឋាភិបាលជាប់ឆ្នោតប្រជាធិបតេយ្យមួយរបស់លោក Salvador Allende ក្នុងឆ្នាំ​១៩៧៣​។ សព្វថ្ងៃនេះ មានមនុស្សជាច្រើនគាំទ្ររដ្ឋាភិបាលផ្តាច់ការ ដោយសារតែមានទឡ្ហីករណ៍ថា កិច្ចការទាំងនេះល្អប្រសើរដើម្បីអភិវឌ្ឍកំណែទម្រង់ឱ្យកាន់តែខ្លាំងជាងក្រុមប្រជាធិបតេយ្យដែលមិនអាចធ្វើបាន៕

ប្រភព៖ Bangkok Post ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨

បញ្ចេញយោបល់