នៅទីបំផុត កិច្ចការទូតអាចចេញជាផ្លែផ្កា ពោលគឺជាដំណើរ មិនមែនព្រឹត្តិការទេ។ មិនមានដំណោះស្រាយការទូតលើនុយក្លេអ៊ែរធំដុំទេ។ ប្រសិនបើមិនមានដំណើរការឆ្ពោះទៅរកសន្តិភាពនៅឧបទ្វីបកូរ៉េទេនោះ អ្វីទាំងអស់នេះ ពោលគឺមានជំនួបរវាងលោក ម៉ូន-គីម និងកិច្ចជំនួបនៅសិង្ហបូរីនោះ គឺនឹងសាបរលាប។ ប៉ុន្តែ វាទំនងជាចំនុចរបត់មួយ។
វាជាការងាយស្រួលក្នុងការប្រកាសនូវភាពបរាជ័យសម្រាប់ត្រាំ គឺការរិះគន់លើកិច្ចព្រម ព្រៀងនោះថា មានភាពមិនច្បាស់លាស់ និងខ្វះការប្តេជ្ញាចិត្តច្បាស់លាស់អំពីការរំសាយនុយក្លេអ៊ែរ។ ប៉ុន្តែ អ្នករិះគន់ទាំងនោះមិនខ្វល់លើការបញ្ឈប់របស់ គីម លើការសាកល្បងអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលអន្តរទ្វីប ការបញ្ជូនត្រឡប់អ្នកទោសអាមេរិក ការបិទទីតាំងគ្រាប់មីស៊ីលនុយក្លេអ៊ែរ និងការបិទឧបករណ៍ធ្វើតេស្តនុយក្លេអ៊ែរធំដុំដោយមិនបើកទីតាំងថ្មី។ វាងាយនឹងមានការភ្លេចថា ប៉ុន្មានខែកន្លងទៅនេះ កូរ៉េខាងជើងនៅតែធ្វើតេស្តអាវុធនុយក្លេអ៊ែរដើម្បីបង្កការភ័យខ្លាចដល់ការកើតមានសង្គ្រាមដ៏អាក្រក់។ ការហៅជំនួបកំពូលនៅសិង្ហបូរីថា ជាការបរាជ័យលើកិច្ចព្រមព្រៀងលម្អិត និងកិច្ចខិតខំប្រឹងផ្សេងទៀតពីអតីតកាលនោះមិនបង្ហាញពីការពិតដែលកិច្ចព្រមព្រៀងទាំងអស់នៅអតីតកាលបានបរាជ័យនោះទេ។
ត្រឹមប៉ុន្មានខែមុនប៉ុណ្ណោះ ការចូលនិវត្តរបស់ Joseph Yun អ្នកជំនាញខាងកូរ៉េខាងជើងរបស់ក្រសួងការបរទេសនោះបានបង្កឲ្យមានការអះអាងពី “ភាពមិនសប្បាយចិត្តនៃកិច្ចការងារការទូតរបស់ ត្រាំ។ ការព្យាករណ៍ស្រដៀងគ្នាក៏មានទៅលើការមិនមានអគ្គរដ្ឋទូតអាមេរិកប្រចាំនៅក្រុងសេអ៊ូលដែរ។ ក្រសួងការបរទេសត្រូវបានស្លាប់ទាំងស្រុង។
ជោគជ័យលើឧបទ្វីបកូរ៉េ ដូចនៅក្នុងសង្គ្រាមត្រជាក់នោះ នឹងត្រូវបានគេវាស់ស្ទង់ដោយការគិតថា សង្គ្រាមកាន់តែមិនទំនងកើតឡើងទៅទៀត។ ជោគជ័យនៅសិង្ហបូរីគឺជាការប្តេជ្ញាចិត្តជួបគ្នាម្តងទៀត។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលមិនទាំងពាក់ព័ន្ធជាមួយអាវុធនុយក្លេអ៊ែរនោះត្រូវការពេល ២០ ខែដើម្បីចរចា។ សន្ធិសញ្ញាសង្គ្រាមត្រជាក់តម្រូវឲ្យមានកិច្ចខិតខំប្រឹងប្រែងរបស់ឆ្នាំ ដោយឆ្លងកាត់ពីរដ្ឋបាលមួយទៅមួយទៀត។ ការរំពឹងច្រើនជាងការប្តេជ្ញាចិត្តសម្រាប់ជំហានបន្ទាប់នោះមិនសូវល្អទេ។ តើអ្នកគិតថា គីម នឹងបញ្ឈប់នុយក្លេអ៊ែរបន្ទាប់ពីជំនួបកំពូលនោះ ហើយបញ្ជូនវាចេញទៅក្រៅប្រទេសឬ? តើគ្មានអ្នករិះគន់ទាំងនោះណាមួយដែលគិតតាំងពីថ្ងៃដំបូងទេឬ?
សិង្ហបូរីក៏បង្ហាញសញ្ញាថា វាដល់ពេលក្នុងការបោះបង់ចោលអាវុធនុយក្លេអ៊ែរ។ ត្រាំ និងគីម មិនមែនជាមនុស្សឆ្កួតទេ ហើយវោហាសាស្ត្រជ្រុលរបស់គេនៅពេលខ្លះគឺគ្រាន់តែនិយាយឡើងទេ។ អ្នកទាំងពីរនឹងត្រូវការផ្តល់តុល្យភាពនូវជំហានឆ្ពោះទៅមុខជាមួយនឹងកាយវិការកាន់តែលំបាកជាមួយពួកក្បាលរឹងនៅក្នុងស្រុក។ ប្រវត្តិសាស្ត្រមួយនៃវិបត្តិនុយក្លេអ៊ែរគុយបាបានពន្យល់ថា “ប្រទេសតូចៗដែលប្រឈមមុខជាមួយប្រទេសធំៗកម្រទទួលប្រយោជន៍ណាស់។ ពួកគេមិនអាចទៅរួចទេ”។
ការរីកចម្រើនកំពុងមាន ប្រសិនបើពួកគេអាចរៀបចំឡើងបានល្អ រួមទាំង គីម ជុងអ៊ុន ដែលមើលឃើញខ្លួនគាត់ថា ជាតេង ស៊ីវពីង របស់កូរ៉េខាងជើង ពោលជាអ្នកដែលនឹងនាំយកមកនូវអនាគតដល់ប្រទេសឯកោ ក្នុងខណៈដែលរក្សាអធិបតេយ្យរបស់ខ្លួន។ មានការវិវត្តនៅព្យុងយ៉ាង ពីពួកវណ្ណៈកណ្តាលកាន់តែកើនឡើងដែលកំពុងរស់នៅក្នុងសេដ្ឋកិច្ចពាក់កណ្តាលកុម្មុយនីស្ត ដែលជួយដោយប្រាក់ដុល្លារ ប្រាក់ចិន និងការកាន់តែអាចចូលមើលបណ្តាញផ្សព្វផ្សាយបរទេស។ និងរួមជាមួយនឹងឆន្ទៈរបស់ប្រធានាធិបតីអាមេរិកម្នាក់ដែលមានឆន្ទៈចង់រំលោភច្បាប់ក្នុងការមិនធ្វើការជាមួយកូរ៉េខាងជើងនោះ។ ការមើលដោយប្រុងប្រយ័ត្នបានបង្ហាញក្តីសង្ឃឹមមានកាន់តែច្រើនហើយ។
ភាពខុសប្លែកគ្នាផ្សេងមួយទៀតនៅពេលនេះគឺវត្តមានរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជីអ៊ីន។ គាត់ជាអ្នកជួយសម្រួលដំណើរការនោះសំខាន់ម្នាក់នៅខាងក្រោយនៃជំនួបកំពូលទាំងអស់ ដោយជួយបញ្ចុះបញ្ចូលក្រុងវ៉ាស៊ីនតោនថា កូរ៉េខាងជើងគឺជាប្រព័ន្ធសម្រេចចិត្តពីមនុស្សមួយក្រុមតូចប៉ុណ្ណោះ។ ជំនួបនៅខែមេសារបស់គាត់ជាមួយ គីម បានបង្កើតជាចំណុចចរចាយ៉ាងសំខាន់មុនឈានដល់ជំនួបកំពូលនៅសិង្ហបូរី។ បន្ទាប់ពី ត្រាំ បានលុបចោលជួបថ្ងៃទី ២៤ ខែឧសភាដល់ជំនួបកំពូលនៅសិង្ហបូរីនោះ លោក ម៉ូន បានធ្វើដំណើរទៅកាន់វ៉ាស៊ីនតោននិងក្រុង Panmunjom ដើម្បីឲ្យដំណើរការនោះឆ្ពោះទៅមុខទៀត។
គ្មានការចរចានុយក្លេអ៊ែរណាមួយនៅក្នុងប្រវត្តិសាស្ត្របានធ្វើឡើងដូចពេលនេះទេ។ ការខិតខំបន្តតួនាទីរបស់លោក ម៉ូន នោះគឺជាមានសារសំខាន់ដល់ជំហានបន្តបន្ទាប់ទៀត។ លោក ម៉ូនខ្លួនឯងគឺជាអ្នកជួយដោះស្រាយបញ្ហាដែលកាលនៅអតីតកាលគឺជាគ្មានជោគជ័យទេ។
អ្វីដែលមិនបានកើតឡើងនៅសិង្ហបូរីក៏សំខាន់ដែរ។ ត្រាំមិនបានផ្តល់ការដូនោះទេ។ ជាក់ស្តែង មិនមានការដូណាដែល ត្រាំ ផ្តល់ឲ្យនោះទេ។ អាមេរិកព្រមព្យួរការធ្វើសមយុទ្ធយោធា។ ជាក់ស្តែងនោះគឺថា មិនមានធ្វើប្រតិបត្តិការនៅឧបទ្វីបកូរ៉េទេ ពោលគឺយន្តហោះ B-2s ត្រូវហោះចេញពីរដ្ឋ Missouri ហើយនាវាមុជទឹកដែលបំពាក់គ្រាប់ស៊ីលត្រូវស្ថិតនៅក្នុងសមុទ្រប៉ាស៊ីហ្វិករហូត។ ត្រាំ មិនបានផ្តល់អំណាចដល់ គីម ទេ។ ជំនួបជាមួយសត្រូវគឺមិនមានការធ្វើសម្បទានទេ។ កិច្ចការទូតគឺមិនមែនអំណាចស្របច្បាប់បែបមន្តអាគមន៍ដែលអាមេរិកអាចជ្រើសរើសដើម្បីស្រោចទៅលើមេដឹកនាំពិភពលោកមួយទេ។ ជំនួបកំពូលនោះបានទទួលស្គាល់ពីស្ថានភាពពិតអស់ ៧ ទសវត្សរ៍នៃការកាន់អំណាចរបស់គ្រួសារ គីម លើប្រទេសមួយដែលមានអាវុធនុយក្លេអ៊ែរ។
ការសម្រេចចិត្តរបស់ ត្រាំ ក្នុងការចាប់ផ្តើមដំណើការសន្តិភាពគឺមានតម្លៃ។ ការគិតគូរបស់រដ្ឋបាលមុនៗដ៏តឹងរឹងនោះនាំឲ្យកូរ៉េខាងជើងមានអាវុធនុយអ៊ីត្រូហ្សែន គ្រាប់មីស៊ីលដែលបាញ់ដល់អាមេរិក និងស្ថានភាពមានសង្គ្រាមរហូត។
អ្វីដែលងាយស្រួលធ្វើបំផុតនាពេលនេះអាចថា កិច្ចប្រជុំនោះគ្មានប្រយោជន៍។ កូរ៉េខាងជើងនឹងបោក ហើយ ត្រាំ នឹងបន្តសរសេរធ្វីតទៀត។ អ្វីដែលកាន់តែលំបាកនោះគឺពិនិត្យមើលដោយប្រុងប្រយ័ត្ននូវអ្វីនឹងកើតឡើងបន្ទាប់ទៀត។
អាមេរិកត្រូវតែផ្តល់រង្វាន់ដល់ការរំសាយអាវុធនុយក្លេអ៊ែរ។ កិច្ចព្រមព្រៀងនៅអ៊ីរ៉ង់ឆ្នាំ ២០១៥ គឺជាឧទាហរណ៍ ដែលទណ្ឌកម្មត្រូវបានបន្ធូរ ការបង្កើនធ្វើពាណិជ្ជកម្ម ការឈប់បង្កកទ្រព្យសម្បត្តិ រួមជាមួយវិធានការរបស់អ៊ីរ៉ង់ក្នុងការកាត់បន្ថយការសាកល្បង ការផលិត និងផ្ទុកឧបករណ៍ផលិតនុយក្លេអ៊ែរ។ ហើយកិច្ចព្រមព្រៀងមួយទៀតនោះគឺកាលនៅឆ្នាំ ១៩៩១ នៅពេលវ៉ាស៊ីនតោនបានផ្តល់រង្វាន់ជាហិរញ្ញវត្ថុដល់ការបំផ្លាញចោលអាវុធប្រល័យលោកនៅ Belarus, Kazakhstan និង Ukraine។ ការងារបន្ថែមសម្រាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរនោះគឺការមិនឲ្យមានការលក់ជំនាញរបស់គេទៅកន្លែងផ្សេងទៀត។
ប៉ុន្តែ លើសពីអ្វីទាំងអស់នោះគឺថា ត្រូវត្រូវតែបញ្ចុះបញ្ចូល គីម ឲ្យទុកចិត្តគាត់ ពិសេសលើភាពវឹកវរនៅអ៊ីរ៉ាក់ លីប៊ី និងពិសេសអ៊ីរ៉ង់។
ប្រសិនបើ ត្រាំ ធ្វើតាមពួកឆ្វេងនិយមនោះ គាត់នឹងធ្វើដូចប្រធានាធិបតីមុនៗហើយ។ កូរ៉េខាងជើងបង្កើតនុយក្លេអ៊ែរដើម្បីធានាដល់ការរស់រានរបបនោះ។ ប្រសិនបើ អាមេរិក និងកូរ៉េខាងត្បូងចង់ឲ្យខាងជើងបោះបង់អាវុធនោះចោល អ្វីមួយត្រូវតែដាក់ជំនួសវា ពោលគឺការធានាដល់ការរស់រានរបបនោះ។ ជំនួបកំពូលនោះបានបង្កើតជាវេទិកាមួយ។ គន្លឹះសម្រាប់អ្វីដែលនឹងកើតឡើងបន្ទាប់នោះគឺថា តើ ត្រាំ ម៉ូន និងគីម ធ្វើការងារដូចម្តេចដើម្បីដោះស្រាយបញ្ហានោះ៕
ប្រភព៖ Reuters ចុះថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០១៨