ប្រជាជនអាមេរិកពាក់កណ្តាលគាំទ្រដំណោះស្រាយ​របស់ Trump ជុំវិញ​បញ្ហា​កូរ៉េ​ខាង​ជើង

ថ្ងៃអង្គារ ទី ១៩ មិថុនា ២០១៨​
30

​យោងតាមការស្ទង់មតិ Ipsos ដែលចេញផ្សាយកាលពីថ្ងៃពុធបានឱ្យដឹងថា ប្រជាជនពាក់កណ្តាលរបស់អាមេរិកបាននិយាយថា ពួកគេគាំទ្រពីរបៀបដោះស្រាយរបស់លោក Donald Trump ជុំវិញបញ្ហាកូរ៉េខាងជើង ក៏ប៉ុន្តែ ប្រជាជនប្រហែល ២ ភាគ ៣ គិតថា កិច្ចប្រជុំកំពូលរបស់គាត់ជាមួយលោក Kim Jong Un នឹងដឹកនាំទៅរកការរំលាយចោលកម្មវិធីអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

​នៅក្នុងសេចក្តីប្រកាសរួមមួយ បន្ទាប់ពីកិច្ចប្រជុំនៅសិង្ហបុរី មេដឹកនាំកូរ៉េខាងជើងបានសន្យា​ធ្វើដំណើរឆ្ពោះទៅមុខដើម្បីលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ហើយលោក Trump បានសន្យាថា នឹងធានាសន្តិសុខដល់សត្រូវចាស់របស់អាមេរិកនេះផង​ដែរ​។

​ប្រជាជនអាមេរិក ២៦ភាគរយផ្សេងទៀត បាននិយាយថា ពួកគេមានជំនឿថា សហ​រដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងឈានទៅដល់ការប្តេជ្ញាចិត្តរបស់ពួកគេ ខណៈដែលប្រជា​ជន ៣៤ ភាគរយទៀត បាននិយាយថា ពួកគេមិនដឹងថា តើលោក Trump និងលោក Kim នឹងទៅមុខបានយ៉ាងណានោះទេ។

​ប្រជាជន ៣៩ ភាគរយ មានជំនឿថា កិច្ចប្រជុំកំពូលនេះ បានកាត់បន្ថយការគំរាមកំហែង​ពីសង្រ្គាមនុយក្លេអ៊េររវាងអាមេរិក និងកូរ៉េខាងជើង ក៏ប៉ុន្តែ ៣៧ ភាគរយផ្សេងទៀត បាននិយាយថា ពួកគេពុំមានជំនឿថា អ្វីៗនឹងផ្លាស់ប្តូរនោះទេ។

​ការស្ទង់មតិ Iposo បានលើកឡើងថា ប្រធានគណបក្សសាធារណៈរដ្ឋរបស់អាមេរិក បានគាំទ្រយ៉ាងពេញទំហឹងដល់គោលនយោបាយការបរទេសរបស់លោក Trump បើទោះបីជា គោលនយោបាយនេះមានការរិះគន់ពីសំណាក់អ្នកជំនាញខាង​នុយ​ក្លេ​អ៊ែរមួយចំនួនថា លោក Trump បានសន្យាជាក់លាក់មួយចំនួនដល់លោក Kim ក្នុងការកាត់បន្ថយអាវុធនុយក្លេអ៊ែរក៏ដោយ។

​គណបក្សសាធារណៈរដ្ឋរបស់អាមេរិក ហាក់ដូចជាមានការសាទរច្រើនជាគណបក្សប្រជាធិបតេយ្យ អំពីសក្តានុពលនៃផលប្រយោជន៍កើតចេញពីកិច្ចប្រជុំកំពូលនេះ។ ការស្ទង់មតិបានរកឃើញថា គណបក្សសាធារណៈរដ្ឋមានជំនឿជាងគណបក្សប្រជាធិបតេយ្យថា កិច្ចប្រជុំនេះនឹងកាត់បន្ថយការគំរាមកំហែងដល់សង្រ្គាមនុយក្លេអ៊ែរ ហើយថា ភាគីទាំងពីរនឹងធ្វើការងារដើម្បីសម្រេចគោលបំណង និងការប្តេជ្ញាចិត្តនេះ។

​នៅក្នុងការស្ទង់មិតនេះ លោក Trump ទទួលកម្រិតគាំទ្រ ៥១ ភាគរយចំពោះដំណោះស្រាយរបស់គាត់ជុំវិញបញ្ហាកូរ៉េខាងជើងនេះ។

​លោក Trump បានលើកឡើងម្តងហើយម្តងទៀត អំពីតួនាទីរបស់គាត់ក្នុងការនាំយកកូរ៉េខាងជើងមកតុចរចា ដែលកត្តាអ្នកស្នងតំណែងពីមុនៗ មិនអាចធ្វើបាន។

​វាហាក់ដូចជាឆាប់ពេកក្នុងការកំណត់ថា តើការទម្លុះភាពទាល់ច្រកផ្នែកការទូតរបស់លោក Trump នឹងជួយដល់បេក្ខភាពគណបក្សសាធារណៈរដ្ឋនៅក្នុងការបោះ​ឆ្នោត​សភានៅខែវិច្ឆិកា នៅពេលដែលគណបក្សប្រជាធិបតេយ្យ នឹងមានគោល​បំណង​យក​សភា​ទាំងពីរនេះមកគ្រប់គ្រង់វិញ។ ជាទូទៅ គោលនយោបាយការបរទេសមិនមែនជាបញ្ហា​ធំ​សម្រាប់​អ្នកបោះឆ្នោតនៅពាក់កណ្តាលអាណត្តិទេ។

​លោក Alice Stewart អ្នកយុទ្ធសាស្រ្តរបស់គណបក្សសាធារណៈរដ្ឋបាននិយាយថា “វាឆាប់ពេកក្នុងការនិយាយថា “មានលទ្ធផលផ្លែផ្កា” “វាគឺជាជំហានដ៏ល្អក្នុងការជជែកពិភា​ក្សា ក៏ប៉ុន្តែ វាមិនទាន់អាចនិយាយបានថា ជោគជ័យទាំងស្រុងនោះទេ។”

​លោក Ron Bonjean អ្នកយុទ្ធសាស្រ្តម្នាក់ទៀតរបស់គណបក្សសាធារណៈរដ្ឋក៏បាននិយាយផងដែរថា អ្នកបោះឆ្នោតទំនងជានឹងរងឥទ្ធិពលពីដំណើរនេះ ប្រសិនបើការបោះជំហានទៅមុនប្រកបដោយផ្លែផ្កា។

​ការស្ទង់មិតរបស់ Ipsos បានធ្វើឡើងតាមប្រព័ន្ធអនឡាញ ជាភាសាអង់គ្លេស ចន្លោះថ្ងៃ​ទី​១២-១៣ ខែមិថុនា នៅសហរដ្ឋអាមេរិក។ ការស្ទង់មតិនេះបានទទួលការឆ្លើយតបពីយុវជន ១០០០នាក់ រួមមាន អ្នកប្រជាធិតេយ្យ និងអ្នកសាធារណៈរដ្ឋ៕

ប្រភព៖ Reuters ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨

ចែករំលែក

បញ្ចេញយោបល់