មួយ​សប្តាហ៍​ក្រោយ​មក ប្រ​ធា​នា​ធិបតី Trump នៅ​​តែ​​ការ​​ពារ​​កិច្ច​​ព្រម​​ព្រៀង​​ជា​​មួយ​​នឹង​​កូរ៉េ​​ខាង​​ជើង

ថ្ងៃអង្គារ ទី ១៩ មិថុនា ២០១៨​
22

មួយ​សប្តាហ៍​បន្ទាប់​ពី​ជំនួប​​របស់​គាត់​មិន​ធ្លាប់​មាន​ពី​មុន​មក​ជា​មួយ​នឹង​លោក Kim Jong Un ប្រ​ធា​នា​ធិប​តី Trump នៅ​តែ​ការ​ពារ​កិច្ច​ព្រម​ព្រៀង​របស់​គាត់​ជា​មួយ​នឹង​មេ​ដឹក​នាំកូរ៉េ​ខាង​ជើង នៅ​ដែល​មាន​ការ​រិះ​គន់ថា កិច្ច​ព្រម​ព្រៀមនេះខ្វះភាព​ជាក់​លាក់​អំពី​ការ​រំលាយ​អាវុធនុយក្លេ​អ៊ែរ។

ការ​សរសេរ​តាម Twitter កាល​ពី​ថ្ងៃ​ចន្ទ លោក Trump បាន​បន្ត​វាយ​ប្រ​ហារ​ជា​ថ្មី​តាម​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយដោយ​រិះ​គន់លើលោក Barack Obama​ ដែល​ជា​អ្នក​កាន់​តំណែងមុន។

លោក Trump បាន​និយាយ​ថា «​ថាតើ​​ប្រ​ធា​នា​ធិប​តី Obama បានធ្វើ​ឱ្យ​មានភាព​​​ស្រុះ​ស្រួល​ជា​មួយ​នឹង​កូរ៉េ​ខាង​ជើង និង​បាន​បង្កើត​ឱ្យ​មាន​ដំណើរ​ការ​ដំបូង​ឆ្ពោះ​ទៅ​រក​កិច្ច​ព្រម​ព្រៀង​មួយដូច​ដែល​​ខ្ញុំ​បាន​ធ្វើដែរ​ឬទេ ដូច​ដែល​​ព័ត៌​មាន​ក្លែង​ក្លាយ​បាន​ដាក់​ឈ្មោះ​ឱ្យ​គាត់​ថាជា​វិរបុរស​ជាតិនោះ​»។

ក្រុម​អ្នក​រិះ​គន់​ រួម​មាន​អតីត​សមាជិក​រដ្ឋ​ការ​របស់លោក Obama បាន​និយាយ​ថា ខណៈ​ដែល​លោក Kim បាន​សន្យា​ថា​នឹង​រំលាយ​អាវុធ​នុយ​ក្លេ​អ៊ែរ​ទាំង​ស្រុង​នៅ​ឧប​ទ្វីប​កូរ៉េ​ ដែល​​កិច្ច​ព្រម​ព្រៀង​ខ្លី​នោះ​បាន​និយាយ​ថា គ្មាន​ការ​ធ្វើ​អធិ​ការ​កិច្ច ឬ​ដំណើរ​ការ​ផ្ទៀង​ផ្ទាត់​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា កូរ៉េ​ខាង​ជើង​អនុវត្ត​ន៍​តាម។ ពួក​គេ​បាន​កត់​សម្គាល់​ថា ប្រ​ទេស​នេះ​បាន​សន្យា​ស្រដៀង​គ្នា​នេះ​ដែរ​កាល​ពី​ពេល​កន្លង​មក គឺ​វា​គ្មាន​ប្រ​យោ​ជន៍​ទេ។

លោក Trump បាន​បោះ​បង់​ចោល​ការ​ធ្វើ​សម​យុទ្ធ​យោ​ធា​រួម​គ្នា​ គឺ​​ជា​ការ​ឆ្លើយ​តប​មិន​ច្បាស់​លាស់​ពី​លោក Kim ដែល​អាច​ជា​ការ​ពន្យា​ពេល​ដើម្បី​បន្ត​អភិវឌ្ឍន៍​កម្ម​វិ​ធីនុយ​ក្លេ​អ៊ែរ។

លោក Sung-Yoon Lee ដែល​ជា​សាស្រ្ត​ចារ្យ​សម្រាប់​ការ​សិក្សា​កិច្ច​ការ​កូរ៉េ​ជា​មួយនឹង​សាលា Fletcher School នៅ​ឯ​សាកល​វិទ្យា​ល័យ​ Tufts បាន​កត់​សម្គាល់​ថា លោក Trump និង​មេ​ដឹក​នាំ​ដទៃទៀត​កំពុង​តែ​គិត​អំពី​ជំនួប​បន្ត​ទៀត​ជា​មួយ​នឹង​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង។

គាត់​បាននិយាយ​ថា «​សូម្បី​តែ​លោក Kim ឈប់​ហើយ និង​ធ្វើ​សកម្ម​ភាព​គ្មាន​ន័យ​ឆ្ពោះ​ទៅ​រក​ការ​រំលាយ​អាវុធ​នុយ​ក្លេ​អ៊ែរ​ក៏​ដោយ​ លោក Kim នឹង​បន្ត​យក​លេស​ពន្យារ​ពេល​ជា​មួយ​នឹង​កិច្ច​ជំនួប​កំពូល​ដែល​លេច​ធ្លោរ និង​វាយ​លុក​ចូល​របស់​បរ​ទេស»។

លោក Gordon Change ដែល​ជាអ្នក​និពន្ធ​សៀវ​ភៅ ​Nuclear Showdown: North Korea Takes On the World បាន​និយាយ​ថា កិច្ច​ព្រម​ព្រៀងនេះ​អាច​នឹង​ដាក់​ឱ្យ​គេ​ពិនិត្យ​ឡើង​វិញ​នូវ​ភាព​តាន​តឹង​រវាង​កូរ៉េ​ខាង​ជើង និង​អា​មេ​រិកតាម​ចំណុច​ដែល​គេ​បាន​ចែង ប្រ​សិន​បើ​លោក Kim ខក​ខាន​មិន​បាន​ផ្តល់​ព័ត៌​មាន​លម្អិត​ពី​របៀប​ដែល​គាត់​នឹង​រំលាយ​អាវុធ​នុយ​ក្លេ​អ៊ែរ​នៅ​ក្នុង​ប្រ​ទេស​របស់​គាត់៕

ប្រភព៖ USA Today ចុះថ្ងៃទី១៨ ខែមិថុនា​ ឆ្នាំ២០១៨

ចែករំលែក

បញ្ចេញយោបល់